រឿង«ប៉ាកូរ ចង់បានប្រពន្ធ» នឹងចាក់បញ្ចាំងឆាប់ៗនេះ សាច់រឿងប្លែកភ្នែកមិនចាញ់វគ្គ១ (មានវីដេអូ) - TrueID

រឿង«ប៉ាកូរ ចង់បានប្រពន្ធ» នឹងចាក់បញ្ចាំងឆាប់ៗនេះ សាច់រឿងប្លែកភ្នែកមិនចាញ់វគ្គ១ (មានវីដេអូ)

August 23, 2023

​ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ខ្សែភាពយន្តខ្នាតធំមានចំណងជើង «លោកប៉ាមហាកូរ» ពិតជាបានទទួលការគាំទ្រពីមហាជនច្រើនកុះករតែម្ដង។ ម្យ៉ាងវិញទៀត ស្របពេលរឿងមួយនេះ ចាក់បញ្ចាំងក្នុងរោងកុន មានអ្នកចូលទស្សនាច្រើន ទើបផលិតកម្ម LD Entertainment សម្រេចចិត្តផលិតសាច់រឿងភាគ២ ដែលនឹងចាក់បញ្ចាំងឆាប់ៗនេះ។

លើសពីនេះទៅទៀត តួអង្គក្នុងរឿង «ប៉ាកូរ ចង់បានប្រពន្ធ ឬ Single Dad2» មានវត្តមានរបស់វីរៈសិល្បករជើងចាស់ លោក ទេព រិនដារ៉ូ, លោក លឹម ជាឡាយប្រុស ខួច, កញ្ញា ហេង ចន្ថា, កញ្ញា ស៊ីន យូប៊ីន, និងលោក អ៊ុំ សុវណ្ណគីរី រួមជាមួយសិល្បករ សិល្បការិនីល្បីៗជាច្រើនផ្សេងទៀត។​

គួរបញ្ជាក់ផងដែរថា រឿង «ប៉ាកូរ ចង់បានប្រពន្ធ» នឹងចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត នៅថ្ងៃទី៩  ខែកញ្ញា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះហើយ។ ប្រិយមិត្តនៅចាំអីទៀត តោះឆាតទៅណាត់មិត្តភក្តិត្រៀមទុកហើយទៅ៕

null

null

null

null

null

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...