អង់គ្លេស៖ កាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃច័ន្ទម្សិលមិញ អ្នកគាំទ្ររបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាការប្រកួតសាជាថ្មីម្ដងទៀតចាប់តាំងពីថ្ងៃទី ៤ ខែមិនា ហើយពួកគេបានស្រែកអបអរសាទរយ៉ាងគគ្រឹគគគ្រេង ដើម្បីលើកទឹកចិត្តកីឡាករក្រុមមាន់ខ្នាយមាសនៅឯកីឡដ្ឋាន Tottenham Hotspur ដោយការប្រកួតដំបូងដែលបើកឲ្យអ្នកគាំទ្របានចូលមើលដោយផ្ទាល់ គឺជាការប្រកួតរវាង Spurs ទល់នឹង Arsenal ដែលជាក្លិបស្ថិតនៅតំបន់ភាគខាងជើងទីក្រុងឡុងដ៍ តែមួយ។
Heung-Min Son ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងនិង Harry Kane ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស បានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រាវពេលដែលពួកគេចាប់ដៃគ្នាបំបាក់ក្លិបកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២ ទល់នឹង ០ ធ្វើឲ្យ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ឡើងមកឈរនៅកំពូលតារាង Premier League។
គ្រាប់បាល់ទី១ ស៊ុតបើកឆាកដោយ Heung-Min Son ពេលដែលការប្រកួតចាប់ផ្ដើមទើបតែបាន ១៣ នាទីដោយមានការបញ្ជូនបាល់ពីដៃគូជិតស្និទ្ធ Harry Kane អមដោយសំឡេងស្រែកអបអរពីអ្នកគាំទ្រ ដែលការបញ្ជូនបាល់ពី Kane នេះជាបាល់គ្រាប់ទី៨ហើយក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះ ហើយនៅនាទីទី ៥៥+១ Harry Kane ធ្វើជាអ្នកស៊ុតទម្លុះសំណាញ់ទីវិញម្ដងដោយមានការបញ្ជូនបាល់យ៉ាងអេមពី Heung Min-Son ជួយនាំជោគនាំជ័យឲ្យ Spurs ធ្វើឲ្យលោកគ្រូបង្វឹក Jose Mourinho រីកមុខរីកមាត់។
ពេលចប់ការប្រកួត Harry Kane បានប្រាប់ Sky Sports ថា៖
ចំណែក Arsenal វិញក៏មានស្ថិតិគ្រប់គ្រងបាល់ច្រើនដែរ ដោយ Alexander Lacazette មានឱកាសបានស៊ុត Free Kick ប៉ុន្តែគួរឲ្យសោកស្តាយដែលបាល់នោះមិនអាចទម្លុះសំណាញ់ទីរបស់ ក្លិបខ្នាយមាន់មាសបាន។បរាជ័យរបស់ ក្លិបកាំភ្លើងធំ Arsenal នេះជាបរាជ័យលើកទី៦ហើយក្នុងក្របខណ្ឌ Premier League ដែលរុញឲ្យ Arsenal ធ្លាក់ទៅឈរនៅលេខរៀងទី១៥ ក្នុងតារាង Premier League ដោយមាន ១៣ ពិន្ទុ ខណៈដែល Tottenham Hotspurs ឡើងមកឈរនៅកំពូលតារាងដោយមាន ២៤ ពិន្ទុ។
ឆ្លៀតឱកាសនោះដែរ លោកគ្រូ Jose Mourinho ក៏បានផ្ដល់បទសម្ភាសន៍កោតសរសើរលោកគ្រូបង្វឹកក្រុម Arsenal ថា៖
ចង់ជ្រាបច្បាស់ សូមទស្សនាការប្រកួតរវាង Spurs និង Arsenal ទាំងអស់គ្នា៖
ប្រភព៖ skysports