កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ នៅប្រទេសកូរ៉េខាងត្បូង មានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រគល់ពានរង្វាន់ដល់សិល្បករ Kpop ទាំងអស់ គឺ Mnet Asia Music Awards ២០២០ ។
ស្របគ្នានោះ កម្មវិធីនេះតែងតែហៅសិល្បករកូរ៉េល្បីៗជាច្រើនមកចូលរួមក្នុងនោះក៏មានក្រុមតារាប្រុសដ៏ល្បី នាពេលបច្ចុប្បន្ននេះគឺក្រុម BTS ។ ក្នុងពេលនោះ កម្មវិធីបានធ្វើឲ្យមានកំហុសមួយ គឺផ្ទាំងរូបភាពផ្សព្វផ្សាយរូបរបស់សិល្បករដែលចូលរួមសម្រាប់ក្រុម BTS បែជាមានសមាជិកតែ ៦នាក់ ត្រូវបានគេកាត់រូបសមាជិកម្នាក់ចេញគឺ Jin ។
ទន្ទឹមនឹងនោះ មានអ្នកគាំទ្រជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះភាពធ្វេសប្រហែសនេះ គួររម្លឹកផងដែរថា នេះមិនមែនជាលើកទី ១ ទេដែលកម្មវិធីនេះ មិនបានដាក់បញ្ចូលរូបសមាជិកJin ។
ស្របពេលជាមួយគ្នានោះអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិដូចជា ៖
នៅមិនទាន់អស់ទេ មានARMY ម្នាក់បានចង្អុលបង្ហាញនិងបញ្ចេញមតិថា ៖
ក្រោមមក ពួកគេបានចាប់ផ្តើមធ្វើនិន្នាការ «BTS IS ៧» និង «រំលឹកដល់ MAMA ថា BTS មានសមាជិក៧ នាក់ » នៅលើបណ្តាញសង្គម Twitter ។ ARMYs បន្តទាមទារការសុំទោសពី Mnet ចំពោះការធ្វើកំហុសដដែលនេះម្តងទៀត។ យ៉ាងណាមិញ Mnet មិនទាន់ឆ្លើយតបទៅនឹងការមិនសប្បាយចិត្តដែល កំពុងកើនឡើងនេះនៅឡើយទេ៕
In the main VCR for MAMA 2019, Jin was the only member missing from the final close-up shots of each member. With the release of Memories of 2019 DVD, we now have confirmation that Jin had indeed filmed extensively for the VCR yet his footage was excluded from the final cut. pic.twitter.com/HwaqCLOB0f
— Jin Charts (@JinChartData) August 14, 2020
Here. Did it for you. You don't miss any of them. Period. #btsis7
— Muskan⁷ (@Muskan09396625) December 6, 2020
BTS IS 7 @BTS_twt 💜 pic.twitter.com/0wlNybhbOu
No I just love LOVE how Yoongi gets included every chance & in every way possible despite the fact he can't be there with the other members too.. this phonecall, the group hugs, the performance with the hologram...BTS is 7. https://t.co/f5q0uDbLLY
— d.⁷ (@badbyeuphoria) December 6, 2020