កូរ៉េខាងត្បូង៖ កម្មវិធីប្រគល់រង្វាន់ដែលធំបំផុតប្រចាំឆ្នាំ MAMA បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីយប់មិញ។ ក្នុងនោះ ថ្វីត្បិតមិនបានចូលរួម តែក្រុមនារីឆ្នើម BLACKPINK ឈ្នះបានពានរង្វាន់រហូតដល់ទៅ ៤ ឯណោះ ទោះបីជាពួកគេអវត្តមានក៏ដោយ។
ផ្ទុយទៅវិញ ទោះមិនចូលរួម សមាជិកអាយុច្រើនជាងគេ Jisoo ក្រុម BLACKPINK ក៏បានឆ្លៀត បង្ហោះ រូបថតប៉ុន្មានសន្លឹក នៅផ្ទះរបស់នាង នៅលើគណនី អ៉ីនស្តារក្រាម ជាផ្លូវការ ដោយគេបានសង្កេតឃើញថា រូបនាងបានស្លៀកឈុតពណ៌ខ្មៅ ថតរូបជាមួយផ្កាកុលាបក្រហមយ៉ាងស្រស់ស្អាត។
ទោះជាយ៉ាងណា វាហាក់ដូចជាសម្រស់របស់តារាស្រីគឺជាអ្វីដែលមហាជន លើកមកនិយាយជាប្រធានបទ ជាមួយទឹកមុខសុភាព នៃការផាត់មុខបែបស្លូតបូត បូករួមជាមួយ សក់ខ្មៅវែងរលោង ពិតជាស៊ីគ្នា ជាមួយទ្រេមុខ របស់Jisoo ដែលបានធ្វើឲ្យ មហាជនកោតសរសើរថា សម្រស់របស់ប្រៀបបានទៅនឹងផ្កា សាកសមជា រហស្សនាម «Miss Korea» ពិតប្រាកដមែន៕
សូមទស្សនារូបភាពខាងក្រោម៖