ហ្វេនៗនាំគ្នាស្រឡាំងកាំងគ្រប់គ្នា តារា Tik Tok ល្បីឈ្មោះ ម៉ែកូលាប ស្រាប់តែបង្ហាញមុខអនាគតភរិយាជានារីរូបស្រស់ ហើយនឹងចូលរោងការនៅចុងឆ្នាំនេះហើយ - TrueID

ហ្វេនៗនាំគ្នាស្រឡាំងកាំងគ្រប់គ្នា តារា Tik Tok ល្បីឈ្មោះ ម៉ែកូលាប ស្រាប់តែបង្ហាញមុខអនាគតភរិយាជានារីរូបស្រស់ ហើយនឹងចូលរោងការនៅចុងឆ្នាំនេះហើយ

May 11, 2023

ភ្នំពេញ៖ ជឿជាក់ថា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកនិយមលេង Tik Tok ពិតជាស្គាល់ តារា Tik Tok ម៉ែកូលាប ដែលលោកតែងធ្វើវីដេអូកំប្លុកកំប្លែង និងតុបតែងកាយជាមនុស្សស្រីមកសម្តែងឱ្យពុកម៉ែបងប្អូនឃើញហើយផ្ទុះសំណើចក្អាកក្អាយ។

គួរឱ្យភ្ញាក់ផ្អើល តារា Tik Tok ល្បីឈ្មោះ ម៉ែកូលាប ស្រាប់តែមុននេះបានបញ្ចេញវីដេអូខ្លីមួយក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលអ្នកខ្លះគិតថា នេះគឺជាការថតផ្សព្វផ្សាយសម្អាងការប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយពីការគិតទាំងនោះ ម៉ែកូលាប បានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា រូបភាព និងវីដេអូទាំងនោះមិនមែនជាការថតផ្សព្វផ្សាយអ្វីឡើយ តែវាគឺជាការពិត។

លោកបានឱ្យដឹងថា សោភារូបស្រស់ដែលគ្រងឈុតកូនក្រមុំនោះ គឺជាអនាគតភរិយារបស់លោក ដោយអ្នកទាំងពីរគ្រោងនឹងរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរនៅចុងឆ្នាំនេះ។ស្របពេលប្រកាសឱ្យដឹងដំណឹងល្អនេះ ម៉ែកូលាប ក៏ឱ្យដឹងទៀតថា នារីរូបស្រស់ជាអនាគតភរិយាលោក មិនត្រឹមតែមិនប្រកាន់ពីអតីតកាលលោកប៉ុណ្ណោះទេ នាងថែមទាំងបើកដៃទូលាយឱ្យលោកតុបតែងខ្លួនជាមនុស្សស្រីតាមចិត្តទៀតផង ធ្វើឱ្យរឹតតែរំភើបចំពោះអនាគតកូនក្រមុំរូបនេះ៕

ម៉ែកូលាប ថា លោកពិតជាចង់បានដៃគូជីវិតសម្រាប់ស្រលាញ់មើលថែគ្នាដល់ចាស់កោងខ្នង។ អនាគតភរិយាលោក នាងពិតជាអាចទទួលយកលោកជាគូជីវិតបាន ព្រោះនាងបានដឹងអំពីរឿងរ៉ាវគ្រប់យ៉ាងរបស់លោក ហើយក៏ព្រមទទួលយកលោកចូលក្នុងជីវិតដោយក្តីរីករាយផងដែរ។ មិនតែប៉ុណ្ណោះ គ្រួសារទាំងសងខាងក៏បានដឹងឮរឿងគ្រប់យ៉ាងដូចគ្នាដែរ។

null

null

null

null

null

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...