គួរឲ្យសរសើរ! Koulibaly ត្រូវបានគេប្រទះឃើញធ្វើរឿងមួយ ខណៈពេលធ្វើដំណើរមកពីកន្លែងហ្វឹកហាត់ - TrueID

គួរឲ្យសរសើរ! Koulibaly ត្រូវបានគេប្រទះឃើញធ្វើរឿងមួយ ខណៈពេលធ្វើដំណើរមកពីកន្លែងហ្វឹកហាត់

January 30, 2021

បរទេស៖ រឿងរ៉ាវដ៏គួរឲ្យគោរព និងស្ញប់ស្ញែងសរសើរចំពោះកាយវិការដ៏ទន់ភ្លន់ និងសប្បុរសរបស់កីឡាកររូបនេះបាននាំឲ្យមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ក្រោយរូបគេត្រូវបានប្រទះឃើញកំពុងធ្វើការងារជួយសង្គម ក្រៅពីការងារអាជីពផ្ទាល់ខ្លួនក្នុងវិស័យកីឡាបាល់ទាត់។

តាមព័ត៌មានបានឲ្យដឹង ខណៈពេលកំពុងធ្វើដំណើរចាកចេញពីកន្លែងហ្វឹកហាត់វិញ កីឡាករ Koulibaly បានឈប់រថយន្តរបស់ខ្លួននៅមួយចំណែកនៃផ្លូវដើម្បីចែកជូនអាវរងារ នំគ្រ័សង់ ជាអំណោយដល់ជនក្រីក្រគ្មានផ្ទះសម្បែងមួយក្រុមនៅក្នុងតំបន់ Naples។ 

អ្នកគាំទ្រម្នាក់បាននិយាយថា:

"ពីចម្ងាយ ខ្ញុំឃើញគាត់ ខ្ញុំបានចូលទៅស្វាគមន៍គាត់ គាត់ក៏រាក់ទាក់ខ្ញុំដូចគ្នា ប៉ុន្តែគាត់រាងរវល់បន្តិច ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍គឺគាត់បានបរិច្ចាគនូវអាហារនិងសម្លៀកបំពាក់មួយចំនួនដល់ជនក្រីក្រនិងគ្មានផ្ទះសម្បែងជនជាតិ សេណេហ្គាល់ជាច្រើនអ្នកដែលពួកគេខ្វះខ្វាតនិងពិបាកទ្រាំទ្រនឹងអាកាសធាតុដ៏ត្រជាក់នៅទីនោះ៕"
រថយន្តដែល Koulybaly ធ្វើដំណើរមកពីហ្វឹកហាត់
រថយន្តដែល Koulybaly ធ្វើដំណើរមកពីហ្វឹកហាត់
កីឡាករ Koulibaly
កីឡាករ Koulibaly

ប្រភព៖​ The Football Arena

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...