ភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយ RM បង្ហាញខ្លួនក្រុមថ្មី ជាមួយនឹង BTS Unit ឈ្មោះថា DTS! - TrueID

ភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយ RM បង្ហាញខ្លួនក្រុមថ្មី ជាមួយនឹង BTS Unit ឈ្មោះថា DTS!

January 7, 2021

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ អ្នកដែលស្រលាញ់និងគាំទ្រ វិស័យផ្សេងៗរបស់ប្រទេសកូរ៉េ ពិតជាជ្រាបហើយ ថានៅខែនេះជារដូវរងារនៅប្រទេសកូរ៉េ ហើយក្នុងនោះដែរ ពេលនេះនៅទីនោះវាកំពុងតែធ្លាក់ព្រិលយ៉ាងខ្លាំង។

BTS
BTS

ទន្ទឹមនឹងនេះ នៅប្រទេសកូរ៉េពេលនេះ មិនថាមនុស្សចាស់ ក្មេង ប្រុសស្រី សុទ្ធតែស្គាល់ក្រុមតារាចម្រៀង BTS (Bangtan Sonyeondan) ដែលពួកគេបានផ្សព្វផ្សាយវប្បធម៍ ជាច្រើនរបស់ប្រទេសកូរ៉េ ដល់អ្នកគាំទ្រទូទាំងពិភពលោក។

RM
RM

ស្របគ្នានេះ RM ដែលជាមេក្រុមរបស់ BTS បានចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងការ បង្ហោះនៅលើបណ្តាញសង្គម Twitter ដំបូងសម្រាប់ឆ្នាំ ២០២១ ជាមួយនឹងរូបភាព ទាទឹកកកទាំង ៧ក្បាល ហើយលោកហៅពួកវាថា DTS “Ducktan Sonyeondan”

BTS

ក្នុងពេលជាមួយគ្នានោះ RM ក៏បានបង្ហោះរូបទានេះ​ នៅក្នុងបណ្តាញសង្គម Weverse ជាមួយនឹងចំណងជើង​ “រង់ចាំ មួយឆ្នាំ” ដែលការបង្ហោះនេះ គឺនៅពាក់កណ្តាលយប់ ឆ្លងចូលថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២១ ។ 

Ducktan Sonyeondan”
Ducktan Sonyeondan”

គួរបញ្ជាក់ផងដែរថា លេខ ៧ គឺជាលេខពិសេសបំផុត សម្រាប់ក្រុម BTS ព្រោះក្រុមនេះមានសមាជិក ៧នាក់ ហើយពួកគេបានប្រារព្ធខួបនៃការ Debut រយៈពេល ៧ ឆ្នាំ ជាមួយគ្នា នៅឆ្នាំ ២០២០។

អ្នកគាំទ្រ

អ្នកគាំទ្រជឿជាក់ថាRM បានបង្កើតទាទឹកកកទាំងនោះ ជាមួយនឹង scooper ព្រិល ដ៏ពេញនិយមមួយនេះ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើវាបានដែរ៕

scooper
scooper
អ្នកគាំទ្រ
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...