Man United កំពុងដាក់សំណើតាមទិញកីឡាករ១រូប ពីក្លិបអធិរាជស Real Madrid - TrueID

Man United កំពុងដាក់សំណើតាមទិញកីឡាករ១រូប ពីក្លិបអធិរាជស Real Madrid

December 9, 2020

ប្រភពសារព័ត៌មានពីចក្រភពអង់គ្លេសបានបង្ហើបថា ក្រុម Man United បានដាក់សំណើតម្លៃ ១៥លានអឺរ៉ូ ដើម្បីចុះហត្ថលេខាទិញយកខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Lucas Vázquez វ័យ២៩ឆ្នាំ ពីក្លិបអធិរាជស Real Madrid ។

កីឡាករខ្សែការពារស្លាបស្ដាំអន្តរជាតិអេស្ប៉ាញ Lucas Vázquez
កីឡាករខ្សែការពារស្លាបស្ដាំអន្តរជាតិអេស្ប៉ាញ Lucas Vázquez

មួយរយៈចុងក្រោយ កីឡាកររូបនេះបានក្លាយជាជម្រើសដំបូងដ៏ជាប់លាប់របស់គ្រូបង្វឹក Zidane ។ កត្តានេះបានទាក់ទាញចំណាប់អារម្មណ៍របស់លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម ឲ្យចង់បានខ្សែការពាររូបនេះ សម្រាប់គម្រោងរបស់គាត់ នៅឆ្នាំ២០២១។

លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបីសាចក្រហម Man United
លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបីសាចក្រហម Man United

បច្ចុប្បន្ននេះ ក្លិប Man United មានកីឡាករអន្តរជាតិអង់គ្លេស Aaron Wan-Bissaka សម្រាប់តំណែងនេះស្រាប់ ហើយគេក៏កំពុងបង្ហាញគុណវឌ្ឍយ៉ាងល្អ នៅក្នុងការប្រកួតសម្រាប់ក្រុម Man United ដែរ តែគ្មានអ្នកជំនួសតំណែងរបស់គេនោះឡើយ។

កីឡាករខ្សែការពារស្លាបស្ដាំសញ្ជាតិអង់គ្លេស Aaron Wan-Bissaka
កីឡាករខ្សែការពារស្លាបស្ដាំសញ្ជាតិអង់គ្លេស Aaron Wan-Bissaka

កិច្ចសន្យារបស់ កីឡាករ Lucas Vázquez ជាមួយនឹងក្លិបអធិរាជស Real Madrid នឹងត្រូវបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ២០២១ ដូចគ្នានឹងមិត្តរួមក្រុមរបស់គេ Sergio Ramos និង Luka Modric ដែរ។ ប្រសិនបើក្លិបគ្មានបំណងក្នុងការបន្តកិច្ចសន្យាជាមួយរូបគេទេ នោះអនាគតរបស់គេប្រាកដជាចេញឆ្ងាយពីរាជធានីនៃប្រទេសអេស្ប៉ាញ ហើយទឹកដី Old Trafford អាចក្លាយជាទិសដៅជាទីចាប់អារម្មណ៍របស់ខ្សែការពារអន្តរជាតិអេស្ប៉ាញរូបនេះ៕

ប្រភព៖​ Defensa Central

ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...