ភ្នំពេញ៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែលគេស្គាល់ថា មានរាងស្អាត ឬហៅថារាង Goal មុខមានមន្តស្នេហ៍ កម្ពស់ខ្ពស់ស្រឡះ ស្គមស្វែល គួរឲ្យគយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្បស់ គួរឲ្យកត់សម្គាល់។
ទោះបីជារូបរាងរបស់តារាស្រីរូបនេះ ខ្ពស់ស្រឡះ ត្រូវតាមស្តង់ដាស្រីស្អាត ដូចជាតារាម៉ូដែលយ៉ាងណាក្តី ក៏នាងហាក់នៅតែទទួលបាន មតិអវិជ្ជមាន ជុំវិញមជ្ឈដ្ឋាន ដែលរិះគន់ ទៅលើរូបរាងខាងក្រៅថា នាងជាមនុស្សស្រី មានកម្ពស់ខ្ពស់ខុសគេ ស្គម មិនសមជាមនុស្សស្រីទៅវិញ។
យ៉ាងណាមិញ នៅលើបណ្តាញសង្គម ហ្វេសប៊ុកជាផ្លូវការ របស់ពិធីការិនីកំពុងមានឈ្មោះបោះសម្លេង កញ្ញា Jimmy ក៏បានបង្ហោះសារ ចែករំលែកទៅកាន់អ្នកគាំទ្រ ជាមួយសារយ៉ាងវែងអន្លាយ ដែលជាពាក្យក្នុងចិត្តនាង ក្រោយត្រូវបានគេម៉ាក់ងាយ ក៏ដូចជាពាក្យរិះគន់ ពីរូបរាងខាងក្រៅ។ ដោយនាងថែមទាំងបាន ភ្ជាប់សារលើកទឹកចិត្តទៅដល់ មិត្តនារីៗ ដែលមានកម្ពស់ខ្ពស់ដូចនាងផងដែរ។
នាងបានលើកឡើងថា ៖
សូមទស្សនារូបភាពខាងក្រោម៖
Jimmy
Jimmy
Jimmy
Jimmy
Jimmy