សុខភាព៖ ផ្លែត្របែក គឺជាប្រភេទផ្លែឈើ ម្យ៉ាងដែលពេញនិយមខ្លាំងសម្រាប់ក្មេងចាស់ប្រុសស្រី ចូលចិត្តទទួលទាន ហើយផ្លែត្របែកក៏មានច្រើនប្រភេទដែល រសជាតិក៏ឆ្ងាញ់ពិសារ។ នៅក្នុងនោះ ក្រៅពីមានរស់ជាតិឆ្ងាញ់ ហើយផ្លែត្របែកក៏មានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពផងដែរ៖
១, ជួយសម្រកទម្ងន់
ផ្លែត្របែកសំបូរទៅដោយ វីតាមីន , ប្រូតេអ៊ីន និង ជាតិសរសៃខ្ពស់ អាចជួយដល់អ្នកចង់សម្រកទម្ងន់បាន។
២, ជួយសុខភាពភ្នែក
ផ្លែត្របែកសំបូរទៅដោយ វីតាមីន A ដែលត្រូវបានគេរកឃើញថា ជួយឱ្យភ្នែកភ្លឺច្បាស់ ថែមទាំង អាចជួយ អ្នកស្រវាំងភ្នែក ឱ្យមើលច្បាស់ល្អ ឡើងវិញបានទៀតផង។
៣, ជួយសុខភាពខួរក្បាល
វីតាមីន B3 និង B6 ដែលមាននៅក្នុងផ្លែត្របែក អាចជួយធ្វើឱ្យចលនាឈាម រត់បានល្អ មានអារម្មណ៍ស្រស់ថ្លា និង មានប្រាជ្ញាឈ្លាសវៃ ថែមមួយកម្រិតទៀត។
៤, ជួយការពារជំងឺទឹកនោមផ្អែម
ផ្លែត្របែក មានជាតិសរសៃខ្ពស់ អាចជួយរក្សាកម្រិតជាតិស្ករ នៅក្នុងរាងកាយ ការពារអ្នកពីជំងឺទឹកនោមផ្អែម។
៥, ការពារជំងឺក្អក និង ផ្តាសាយ
វីតាមីននៅក្នុងផ្លែត្របែក អាចការពារអ្នក ពីជំងឺផ្តាសាយ ក្អក និង ជំងឺឆ្លងផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព។
៦, ការពារកង្វះវីតាមីន C
ផ្លែត្របែកសំបូរទៅដោយ វីតាមីន C ជាងប្រភេទ ផ្លែឈើទាំងឡាយ បូករូមទាំងផ្លែក្រូចផងដែរ។ លោកអ្នកគួរតែ ទទួលទាន ផ្លែត្របែក ដើម្បីបំពេញ នូវវីតាមីន C ក្នុងរាងកាយ ឱ្យបានគ្រប់គ្រាន់ ៕