អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានលើកឡើងថា កីឡាករ Anthony Martial នឹងលេងបានល្អឡើងវិញក្នុងពេលឆាប់ៗ បន្ទាប់ពីរូបគេធ្លាក់ទម្រង់លេងខ្លាំងក្នុងការប្រកួតប៉ុន្មានលើកចុងក្រោយនេះ។
កីឡាករវ័យ២៥ឆ្នាំខាងលើ ទទួលរងនូវការរិះគន់ខ្លាំងមែនទែនពីសំណាក់មហាជន បន្ទាប់ពីរូបគេរកគ្រាប់មិនបានសូម្បីតែមួយគ្រាប់ក្នុងរយៈពេលជិតមួយខែនេះ និង ស៊ុតបញ្ចូលទីបានតែពីរគ្រាប់ប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Premier League នារដូវកាលនេះ។ យ៉ាងណាក្តី លោក Solskjaer នៅតែជឿជាក់ថា Martial នឹងមានដំណោះស្រាយសម្រាប់ពេលវេលាដ៏លំបាកនេះ ហើយរូបគេនឹងត្រឡប់មកភាពល្អប្រសើរវិញក្នុងពេលឆាប់ៗ។
លោក Solskjaer បាននិយាយថា៖
ប្រភព៖ goal