ថៃ៖ មានតារាប្រុសស្រីមិនតិចនោះទេ ក្រោយពេលសម្តែងរឿងជាមួយគ្នាយូរឆ្នាំរួចមក ក៏មានមិត្តភាពល្អជាមួយគ្នា ជាក់ស្តែងតារាស្រីល្បីឈ្មោះ Chompoo Araya និងកំពូលតារាសម្តែងជើងចាស់ប្រចាំប្រទេសថៃលោក Kane or Ken អ្នកទាំងពីរគឺជាដៃគូសម្តែងចាស់វស្សាជាមួយគ្នាក្នុងវិស័យសិល្បៈថៃ មានរឿងភាគមិនតិចនោះទេដែលអ្នកទាំងពីរចាប់ដៃគូសម្តែងជាមួយគ្នា រហូតដល់មានអ្នកគាំទ្រធ្លាប់ផ្គូផ្គងអ្នកទាំងពីរជាគូពិតៗនឹងគ្នាថែមទៀតផង ព្រោះតែភាពស្និទ្ធស្នាល ក៏ដូចជាការស័ក្តិសមទាំងរូបសម្រស់របស់ពួកគេ។
ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ជីវិតពិតពួកគេនៅពេលនេះ គឺមានស្វាមីភរិយា និងកូនរៀងៗខ្លួនទៅហើយ ប៉ុន្តែដោយ ឡែកចំណងមិត្តភាពរបស់ Kane និង Chompoo មិនមានភាពប្រែប្រួលនោះឡើយ ដោយជានិច្ចជាកាលគេតែងតែឃើញ លោក Kane បង្ហោះរូបភាព និងវីដេអូកម្សាន្តលេងជាមួយនឹងកូនប្រុសទាំងពីររបស់ Chompoo យ៉ាងស្និទ្ធស្នាល។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ តារាប្រុសលោក Kane ថែមទាំងនាំភរិយា និងកូនប្រុសទាំងពីររបស់លោក ទៅលេងដល់ផ្ទះអ្នកម៉ាក់របស់ Chompoo យ៉ាងសប្បាយរីករាយថែមទៀតផង ដែលមើលទៅមិនត្រឹមតែ Chompoo និង Kane ទេដែលស្និតស្នាល ចំណែកគ្រួសារទាំងពីរក៏មានភាពស្អិតរមួតណាស់ដែរ ជាពិសេសកូនៗរបស់អ្នកទាំងពីរ មើលទៅពួកគេហាក់ស្និតស្នាលជាមួយគ្នាមិនចាញ់ចាស់ៗនោះឡើយ៕
តោះមានរូបភាពខាងក្រោមនេះ ៖