ហ្វេន​សង្ឃឹម​ថា TWICE នឹងសម្តែង​ជាមួយ​សមាជិក​ ៩នាក់​ឡើង​​វិញ​ - TrueID

ហ្វេន​សង្ឃឹម​ថា TWICE នឹងសម្តែង​ជាមួយ​សមាជិក​ ៩នាក់​ឡើង​​វិញ​

January 31, 2021

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី ដែលមានសមាជិក៩នាក់ TWICE របស់ផលិតកម្ម JYP ក៏ត្រូវបានគេអញ្ជើញជាភ្ញៀវ​កិត្តិយស និងសម្តែងនៅក្នុងកម្មវិធី "30th Seoul Music Awards" ដែលប្រព្រឹត្តនៅថ្ងៃនេះផងដែរ។ 

ជាក់ស្តែងសមាជិកម្នាក់ឈ្មោះ Jeongyeon ត្រូវបានផ្អាកសកម្មភាពរបស់នាងនៅក្នុងក្រុមដោយសារតែនាងមានជំងឺ ថប់អារម្មណ៍ ដែលត្រូវសម្រាកព្យាបាល សូម្បីតែ Mina ក៏ធ្លាប់មានជំងឺនេះផងដែរ ដែលនាងក៏ត្រូវផ្អាកសកម្មភាព​ពីក្រុមនៅឆ្នាំ ២០១៩ ផងដែរ។ 

ដោយនៅថ្ងៃទី ៣០ ខែមករា Nayeon បានពញ្ញាក់អារម្មណ៍ហ្វេន (ONCE) នៅក្នុងកម្មវិធីផ្សាយផ្ទាល់ VLIVE ដែលនាងក៏បានផ្លាស់ប្តូរម៉ូតសក់ថ្មី។ ហ្វេនបានគិតថា Nayeon ប្រាកដជាចង់បង្ហើបប្រាប់ពីអ្វីមួយ ដែលទាក់ទង​នឹងការសម្តែងជាមួយសមាជិកទាំង៩ឡើងវិញ ដោយនាងបានសង្កត់ធ្ងន់ថា ONCE ប្រាកដជាចូលចិត្តនៅការសម្តែង​របស់ TWICE នៅកម្មវិធី 30th Seoul Music Awards ដែលត្រូវផ្សាយនៅថ្ងៃទី ៣០ ខែមករានេះផងដែរ។ 

សូមបញ្ជាក់កម្មវិធី 30th Seoul Music Awards គឺត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ដោយ Shindong yup, Heechul និង Sooyoung ជាពិធីករ។ 

សង្ឃឹមថា Jeongyeon នឹងឆាប់ជាពីជំងឺ ហើយត្រលប់មកវិញឆាប់ៗជាមួយ TWICE។ ពួកយើងពិតជានឹកនាងខ្លាំង​ណាស់៕

Jeongyeon 
Jeongyeon 
TWICE
TWICE
TWICE
TWICE
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...