ជំនាន់សក់ប៉ោង! រូបជីជី និង ឌួង ហ្សូរីម៉ា កាល១១ឆ្នាំមុន សម្រស់ម្នាក់ៗ Cuteសន្លប់ - TrueID

ជំនាន់សក់ប៉ោង! រូបជីជី និង ឌួង ហ្សូរីម៉ា កាល១១ឆ្នាំមុន សម្រស់ម្នាក់ៗ Cuteសន្លប់

November 15, 2020

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែង​ និងជាពិធីការនី កញ្ញា ជីជី និង កញ្ញា ឌួង ហ្សូរីម៉ា ពួកគេទាំងពីរនាក់ជាមិត្តល្អនឹងគ្នា និងបានប្រឡូកក្នុងវិស័យសិល្បៈជាយូរណាស់មកហើយ ពោលគឺចាប់តាំងពីអំឡុងឆ្នាំ ២០០៩-២០១០ មកម្ល៉េះ ប៉ុន្តែមកទល់នឹងសព្វថ្ងៃ តារាស្រីទាំងពីរនេះ នៅតែមានឈ្មោះបោះសម្លេងក្នុងការងារសិល្បៈច្រើនដដែលផងដែរ៕

ដោយឡែក បើក្រឡេកមកមើលពីការវិវត្តន៍រូបសម្រស់ និងការលេងស្ទាយ៍តុបតែងខ្លួនរបស់តារាស្រីទាំងពីរនាក់នេះវិញ សព្វថ្ងៃពួកគេនៅតែមានភាពលេចធ្លោ និងកាន់តែស្រស់ស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យចាប់អារម្មណ៍តែម្ដង។

ប៉ុន្តែបើងាកមកចាប់អារម្មណ៍រូបភាពចាស់ៗរបស់ ជីជី និង ឌួង ហ្សូរីម៉ា ដែលពួកគេទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះវិញ យើងឃើញថា កាលពីជាង ១១ឆ្នាំមុន មុខមាត់ និងការលេងខ្លួនរបស់អ្នកទាំងពីរក៏ស្អាតមិនណយដែរ ដោយកាលនៅជំនាន់នោះ គឺមានការពេញនិយមលេងស្ទីលតែងខ្លួនបែបឃ្យូតៗ ម៉ូតសក់ប៉ោងៗ មើលទៅប្លែកភ្នែក ស្អាតមួយបែបម្នាក់ បើប្រៀបធៀបនឹងពេលឥលូវ។

ប៉ុន្តែយ៉ាងណាមិញ តាមរយៈរូបភាពទាំងនោះដែរ ពេលដែលហ្វេនៗ និងអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បានឃើញហើយ ក៏នាំគ្នាពោលសសើរ និងខ្លះទៀតខមិនបង្អាប់លេងជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ជីជី 
ជីជី 
ឌួង ហ្សូរីម៉ា
ឌួង ហ្សូរីម៉ា
ជីជី និង ឌួង ហ្សូរីម៉ា ឥលូវ
ជីជី និង ឌួង ហ្សូរីម៉ា ឥលូវ
ជីជី និង ឌួង ហ្សូរីម៉ា ពីមុន
ជីជី និង ឌួង ហ្សូរីម៉ា ពីមុន
ជីជី និង ឌួង ហ្សូរីម៉ា ពីមុន
ជីជី និង ឌួង ហ្សូរីម៉ា ពីមុន
ជីជី និង ឌួង ហ្សូរីម៉ា ពីមុន
ជីជី និង ឌួង ហ្សូរីម៉ា ពីមុន
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...