វីរបុរស Barcelona ម្នាក់បោះសម្តីថា «វាជាកំហុសដ៏ធំមួយ បើមិនឆាប់លក់ Messi ចេញ» - TrueID

វីរបុរស Barcelona ម្នាក់បោះសម្តីថា «វាជាកំហុសដ៏ធំមួយ បើមិនឆាប់លក់ Messi ចេញ»

January 30, 2021

Rivaldo អតីតតារាឆ្នើម និងជាវីរបុរសរបស់ក្រុមបាសេឡូណាបានវិភាគពីស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបនិងបានបោះពាក្យថា បើគាត់ជាប្រធានក្លឹប គាត់នឹងលក់ Messi ចេញ ។

ស្ថានភាពហិរញ្ញវត្ថុ គឺជាបញ្ហាក្តៅគគុកមួយដែលក្លឹបជាច្រើនកំពុងឆ្លងកាត់ ជាពិសេសក្លឹប Barcelona ។ ទាក់ទិននឹងបញ្ហានេះ អតីតវីរបុរសក្លឹបអ្នកមានបុណ្យ លោក Rivaldo បានឲ្យដឹងក្នុងបទសម្ភាសន៍មួយថា៖ "គណៈគ្រប់គ្រងមុនៗបានបង្កើតកំហុសមួយដោយមិនព្រមលក់ Messi ចេញ នៅពេលដែល Messi កំពុងជាប់កុងត្រា "

អតីតតារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ បានឲ្យដឹងទៀតថា "វាជាកំហុសមួយដែលមិនលក់ Messi ចេញ ក្នុងខណៈពេលដែលជួបនូវវិបត្តហិរញ្ញវត្ថុធ្ងន់ធ្ងរ "

Rivaldo និង Messi
Rivaldo និង Messi

Rivaldo ក៏បានសង្កត់ធ្ងន់ផងដែរក្នុងការមិនព្រមលក់ Messi ចេញក្នុងពេលកំពុងជាប់កុងត្រា ដើម្បីជៀសវាងការលក់ចេញដោយមិនមានតំលៃខ្លួននៅពេលដែលកីឡាកររូបនេះផុតកុងត្រាជាមួយក្លឹប។

គាត់បានបន្តថា៖ "ការចាកចេញរបស់ Messi ហាក់ដូចជាជៀសមិនរួច។ វាពិតជាឈឺចាប់ខ្លាំងណាស់នៅពេលដែលឃើញកីឡាករដែលមានទេពកោសល្យបែបនេះចាកចេញពីក្លឹប Barcelona ដោយមិនមានតំលៃខ្លួននៅពេលក្លឹបកំពុងឆ្លងកាត់បញ្ហាហិរញ្ញវត្ថុជាច្រើនបែបនេះ "។ 

Messi
Messi

Rivaldo ក៏សម្លឹងឃើញកីឡាករម្នាក់ទៀតដែលក្លឹបគួរតែលក់ចេញ នោះគឺ Coutinho។ វីរបុរសក្លឹបរូបនេះបានបន្ថែមទៀតថា៖ " Coutinho លេងបានល្អកាលនៅអង់គ្លេស តែហាក់មិនសូវសំណាងនៅអេស្ប៉ាញ ម្លោះហើយការលក់ចេញគឺជារឿងល្អណាស់ "

Rivaldo និង Coutinho
Rivaldo និង Coutinho
Rivaldo 
Rivaldo 
Coutinho និង Messi
Coutinho និង Messi
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...