Man UTD កំពុងតាមសម្លឹងកីឡាកររបស់ Atletico Madrid ម្នាក់នេះ - TrueID

Man UTD កំពុងតាមសម្លឹងកីឡាកររបស់ Atletico Madrid ម្នាក់នេះ

December 7, 2020

អង់គ្លេស៖ យោងតាមការរាយការណ៍របស់ The Telegraph បានឲ្យដឹងថា លោកគ្រូបង្វឹក Ole Gunnar Solskjaer កំពុងតាមសម្លឹងមើល កីឡាករខ្សែការពារនៅក្លិប At.Madrid ម្នាក់គឺ Kieran Trippier តែលោកគ្រូបង្វឹកសញ្ជាតិ ន័រវេស រូបនេះនឹងរង់ចាំរហូតដល់ទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅឆ្នាំក្រោយដើម្បីតាមយករូបគេ។

ខ្សែការពារ Kieran Trippier
ខ្សែការពារ Kieran Trippier

នៅចុងរដូវកាលថ្មីនេះ ខ្សែការពារវ័យ ៣០ ឆ្នាំ Trippier នឹងដល់កំណត់ផុតកុងត្រាជាមួយក្លិប At.Madrid អ៊ីចឹងហើយ លោកគ្រូ Ole គិតថាបើសិនចាំយករូបគេនៅពេលនោះ តម្លៃខ្លួនអាចនឹងថោកជាងពេលនេះ។

លោកគ្រូ Ole
លោកគ្រូ Ole

Kieran Trippier កំពុងស្នាក់នៅជាមួយនឹង Atletico Madrid នារដូវកាលទី២ហើយ បន្ទាប់ពីរូបគេផ្លាស់ពីក្លិបខ្នាយមាន់មាស Tottenham Hotspur មកចូលរួមជាមួយ At.Madrid ក្នុងតម្លៃខ្លួន ២០លានផោន(ស្មើនឹងប្រមាណ ២៦.៨ លានដុល្លារ)។

Kieran Trippier កាលលេងឱ្យ Spurs
Kieran Trippier កាលលេងឱ្យ Spurs

គួរបញ្ជាក់ផងដែរថានារដូវកាលនេះ Trippier បានបង្ហាញខ្លួនឲ្យ At.Madrid ចំនួន ១០ ដងនិងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលចំនួន ៣ គ្រាប់។ ហើយរូបគេមិនមែនត្រឹមតែជាខ្សែការពារនោះឡើយតែកីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏ចូលចិត្តធ្វើជាអ្នកលុកលុយតំបន់គ្រោះថ្នាក់របស់គូប្រកួតប្រជែងផងដែរ៕

ខ្សែការពារ Kieran Trippier
ខ្សែការពារ Kieran Trippier

ប្រភព៖​ mirror

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...