មានរឿងមិនចប់សោះ! ដាច់ខែមិនទាន់ រ៉ូស ជួបរឿងស៊យ ខ្ទេចឡានចំហៀងខាងមុខទៀត - TrueID

មានរឿងមិនចប់សោះ! ដាច់ខែមិនទាន់ រ៉ូស ជួបរឿងស៊យ ខ្ទេចឡានចំហៀងខាងមុខទៀត

January 30, 2021

ភ្នំពេញ៖ អ្នកដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ច្បាស់ជាបានស្គាល់ កញ្ញា អេនណា រ៉ូស ជាក់ជាមិនខាន ដែលជាតារាមួយរូប និយមភាពស៊ិចស៊ី តាមរយៈរូបភាពក៏ដូចជាវីដេអូតាមបណ្ដាញសង្គមជាប្រចាំ ជាពិសេស មានការស៊ែរចែករំលែកតគ្នាផងដែរ។  មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ រ៉ូស កាន់តែលេចមុខលើហ្វេសប៊ុកជាខ្លាំង ក្រោយចេញបទចម្រៀ​ង «ចេកខ្ទិះ»ឃើញថាមានការស៊ែរចែករំលែកតគ្នា ដោយមានទាំងអ្នកពេញចិត្ត មិនពេញចិត្ត និងអ្នកសើចយំជាដើម។ 

ប៉ុន្តែ នៅថ្ងៃនេះដែរ ស្របពេលដែលជាថ្ងៃជិតដាច់ចាស់ ផ្លាស់ចូលខែថ្មី រ៉ូស ស្រាប់តែជួបរឿងស៊យ សាជាថ្មី​ ខូចខាតរថយន្តសេរ៊ី Camry hybrid ពណ៌ស ផ្នែកចំហៀងខាងមុខយ៉ាងដំណំ បន្ទាប់ពីមានយុវជនមួយរូប បានជិះមកប៉ះដោយចៃដន្យ។ ក្នុងនោះដែរ ក៏មានការបែកធ្លាយរូបជាច្រើនសន្លឹក នៅហ្នឹងកន្លែងកើតហេតុ ដោយក្មេងប្រុសរូបនោះ ក៏បានសុំទោសរួចហើយ ហើយម៉្យាងអាចចាត់ទុកជារឿងគ្រោះថ្នាក់ចៃដន្យ ទើប រ៉ូស មិនយកទោសពៃអ្វី ធំដុំនោះឡើយ៕

យ៉ាងណាមិញ ក្រោយពីឃើញ រ៉ូស ជួបរឿងអកុសលបែបនេះ ក៏មានការចែករំលែកតគ្នា ព្រមទាំងមានប្រិយមិត្តមួយចំនួនបានបញ្ចេញមតិថា ហេតុអ្វីបានជិវិត រ៉ូស ពោរពេញដោយបញ្ហាបែបនេះជាដើម៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖​

 រ៉ូស
 រ៉ូស
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...