ថៃ៖ សម្រាប់វិស័យកម្សាន្តថៃ កាន់តែរីកចម្រើនឡើងខ្លាំងគួរឲ្យកាត់សម្គាល់។ព្រោះភាគច្រើនតារាសម្តែងថៃសុទ្ធតែមានទេពកោសល្យ សមត្ថភាព និងជំនាញសម្តែង។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតគឺរូបសម្រស់ ការតុបតែងខ្លួន និងស្ទាយ៌សម្លៀកបំពាក់របស់ពួកគេផ្ទាល់តែម្តង។
ដូចនេះ សាកក្រឡេកមកមើលតារាស្រីល្បីឈ្មោះទាំង ៦ រូបខាងក្រោមនេះបន្តិចមើលថាពួកគេមានវ័យជិត ៣០ ឆ្នាំហើយ ប៉ុន្តែមើលមួយភ្លេតស្មានតែអាយុ ១៨ ទៅ ២០ ឆ្នាំ!ចង់ដឹងអត់ថា តើតារាស្រីទាំងនោះជាអ្នកណាខ្លះ?
១. Baifern Pimchanok
បច្ចុប្បន្នតារាស្រី Baifern មានអាយុ ២៨ឆ្នាំហើយ ប៉ុន្តែបើមើលសម្រស់ និងស្បែកដ៏ភ្លឺរលោងវិញស្មានតែអាយុ ២០ ឆ្នាំ។
២. Yaya Urassaya
តារាសម្តែងពហុជំនាញ Yaya កើតនៅឆ្នាំ១៩៩៣។ បច្ចុប្បន្ន Yaya មានអាយុ ២៧ ឆ្នាំហើយ តែរូបសម្រស់នៅតែក្មេងជាងវ័យជាមួយនឹងទឹកមុខដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់របស់នាង។
៣. Pattie Ungsumalynn
Pattie Ungsumalynn មានអាយុ ២៩ ឆ្នាំក្នុងឆ្នាំនេះ ប៉ុន្តែនាងចូលចិត្តស្ទាយ៌ខ្យូតៗ ហើយនៅក្នុងរឿងភាគ នាងតែងតែដើរជាតួសិស្សសាលា។
៤. Baitoei Suvapit
ឯ Baitoei Suvapit បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំហើយតែរូបសម្រស់វិញក្មេងសុំចាញ់តែម្តង។
៥. Pim Pimprapa
តារាសម្តែង Pim Pimprapa ឆ្នាំនេះវ័យ ២៨ ឆ្នាំ។ ឯរូបសម្ជស្សវិញស្អាតកប់ស៊េរីហ្មងសម្រស់នៅតែថេរ មិនងាយចាស់សោះ។
៦. Kaew Jarinya
ចំណែកឯ Kaew Jarinya មានអាយុ ២៨ឆ្នាំពិតមែន ប៉ុន្តែសម្រស់ទាក់ទាញ មើលមួយភ្លេតស្មានតែអាយុ ១៨ ឆ្នាំ៕