ផ្លូវការ! Lingard នឹង​ចាក​ចេញពី​ Man Utd ទៅ​ West Ham នៅ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង - TrueID

ផ្លូវការ! Lingard នឹង​ចាក​ចេញពី​ Man Utd ទៅ​ West Ham នៅ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង

January 30, 2021

បរទេស៖ ក្លឹប​West Ham Unitedបាន​ប្រកាស​ជា​ផ្លូវការ​នាំ​យក​ខ្សែ​បម្រើ​Jesse Lingard ពី​ក្លឹប​Manchester Unitedក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា​ឆ្នាំ​២០២១​ម្សិលមិញ​នេះ​​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Lingard
Lingard

Lingardបាន​ព្រមព្រៀង​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​ខាង​លើ​ចាប់​ពី​ថ្ងៃ​ម្សិលមិញ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ឆ្នាំ​២០២១​ខាង​មុខ​។

បើ​តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​បាន​ឲ្យដឹង​ថា​West Hamបាន​ព្រម​តាម​គោលការណ៍​របស់​Man Utdទាមទារ​​ដោយ​បាន​​បង់​ប្រាក់​ជាង​២លាន​ដុល្លារ​ទៅ​ក្លឹប​នេះ និង​បង់​ប្រាក់​ជាង​១០០,០០០ដុល្លារ​ទៅ​ឲ្យ​Lingard ក្នុង​មួយ​អាទិត្យ​រហូត​ដល់​ដាច់​កុងត្រា​។

Lingard
Lingard

គួរ​បញ្ជាក់​ផង​ដែរ​ថា​Lingardបាន​ប្រឡូកក្នុង​វិស័យ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០១១មកដោយ​ចូល​រួម​លេង​បាន​២៦០​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន៤៥គ្រាប់​៕

ប្រភព៖​ West Ham United

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...