គន់មើលសម្រស់ តារាសម្តែងស្រីស្អាត កញ្ញា Kay No ដែលកំពុងផ្ទុះការគាំទ្រ - TrueID

គន់មើលសម្រស់ តារាសម្តែងស្រីស្អាត កញ្ញា Kay No ដែលកំពុងផ្ទុះការគាំទ្រ

October 2, 2023

កញ្ញា Kay No មិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងពោពេញទៅដោយសមត្ថភាពសម្តែង និងផលិតវីដេអូខ្លីបទាក់ទាញ អ្នកគាំទ្រ និងអ្នកទស្សនារហូតដល់ខ្ទង់រាប់លាននាក់ នៅលើបណ្តាញសង្គមថែមទៀតផង។ 
កញ្ញា Kay No បានឲ្យដឹងថា នេះគឺជាសម័យឌីជីថល ដូច្នេះទើបកញ្ញាងាកមកផលិតវីដេអូខ្លីបខ្លីៗ ផ្គួបផ្សំនិងដុងសិល្បៈសម្តែង ដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជនបន្ថែមទៀត ក្រៅពីការសម្តែងនៅក្នុងខ្សែភាពយន្តរបស់ផលិតកម្ម Sastra Film។ 
កញ្ញា Kay No បានបន្ថែមថា “ភាពល្បីល្បាញមិនមែនចេះតែកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យលើថ្វីដៃ សមត្ថភាព និងការប្តេជារបស់ខ្លួនយើងពិតប្រាកដ ហើយជាពិសេសត្រូវបង្កើនភាពស្និទស្នាលរវាងខ្លួនយើងជាតួសម្តែង និងហ្វេនៗ តាមរយៈបណ្តាញសង្គម ឬកម្មវិធីជុំ អាយដល និងហ្វេនផងដែរ។ 

ប្រជាប្រិយភាពទាំងក្នុងរង្វង់សិល្បៈ និងបណ្តាញសង្គម បានធ្វើឲ្យ ស្រីស្អាត Kay No ហាក់មានទីផ្សារការងារមមាញឹកខ្លាំង រហូតមានក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុក បណ្តាក់គ្នាទាក់ទងឲ្យផ្សព្វផ្សាយម៉ាកយីហោ ឬក៏ផលិតផលរបស់ខ្លួនជាដើមផងដែរ។ 
ជាក់ស្តែងថ្មីៗក៏មានក្រុមហ៊ុនល្បីឈ្មោះ Justeen Miracle ក៏បានចូលចែចូវកញ្ញា Kay No ធ្វើជាទូតសុច្ឆន្ទៈផងដែរ។ 
មានយីអ៊ុនឡើងបែបនេះ ស្រីស្អាត Kay No បានកែប្រែកម្រិតជីវភាពរស់នៅកាន់តែប្រសើរថែមមួយកម្រិតទៀត ដែលរាប់បញ្ចូលទាំងរូបសម្រស់ និងភាពស៊ីវិល័យទាន់សម័យ។ 

null

null

null

null

null

null

null

null

null

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...