ភ្នំពេញ៖ មិនមែនជារឿងមួយដែលគួរឆ្ងល់ទេ ដែលពេជ្រ សោភា គឺជាតារាចម្រៀងដែលទទួលស្គាល់និង គោរពស្រលាញ់ពីសំណាក់បងប្អូនអ្នកគាំទ្រជនរួមជាតិគ្រប់ទីកន្លែងនិង ថែមទាំងកេរ្តិ៍ឈ្មោះបែកធ្លាយ ទៅដល់បរទេសទៀតផង។
ជាការពិតណាស់ ជាច្រើនឆ្នាំកន្លងមកហើយដែល តារារូបនេះបានប្រឡូកក្នុងសិល្បៈនោះ ក្រៅពីទេពកោសល្យដ៏ឆ្នើម អ្នកនាង ក៏មានរូបរាងគួរឲ្យស្រលាញ់ ទោះបីជាខណៈពេលនេះ ៣៥ឆ្នាំក៏ដោយ ប៉ុន្តែមើលហាក់បីដូចជារូបរាងនៅថេរដដែលមិនខុសពីប៉ុន្មានឆ្នាំមុនសោះ។
ជាក់ស្តែង ដោយហេតុតែមានរូបរាងស្រស់ស្អាតខ្លាំង មិនស្គមមិនធាត់ កម្ពស់ខ្ពស់ស្រលះ គួបផ្សំនឹងផ្ទៃមុខដ៏ផូរផង់សខ្ចី អញ្ចឹងហើយទើប តារាចម្រៀងពេជ្រ សោភា បង្ហាញរូបភាពប៉ុន្មានសន្លឹកដែលមើលទៅយើងអាចដឹងថា តារាម្នាក់នេះអាច ស្លៀកពាក់បានគ្រប់ម៉ូតគ្រប់ម៉ាក់ មិនរើសថា ឈុតសុិចសុីវិល័យ ឈុតស្រគត់ស្រគុំ យ៉ាងក៏មើលឃើញថាសមថាស្អាតផងដែរ ដោយមិនមានចំណុចទាស់ត្រង់ណាបន្តិចសោះឡើយ។
ក្រោយពីបានឃើញដូច្នេះរួចមកគ្រប់ៗគ្នា ក៏បានស្ញើចសរសើរពីសម្រស់ដែលអាចស្លៀកពាក់បានគ្រប់ឈុតគ្រប់ទម្រង់ដោយ មិនខ្វល់ពីសម្លៀកបំពាក់និង ពណ៌សោះឡើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖