ស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូកឆ្ងាញ់ហើយ ស្រួលចម្អិនទៀត - TrueID

ស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូកឆ្ងាញ់ហើយ ស្រួលចម្អិនទៀត

December 7, 2020

កម្សាន្ត៖ ស្ងោរគល់ស្ពៃកំប៉ុងឆ្អឹងជំនីជ្រូកគឺជាប្រភេទមុខម្ហូបប្រចាំថ្ងៃដែលគេតែងតែចម្អិនជូនក្រុមគ្រួសារទទួលទាន។យើងនឹងធ្វើការបង្ហាញពីរបៀបធ្វើនៅខាងក្រោមនេះ៖

គ្រឿងផ្សំ៖

១. គល់ស្ពៃកំប៉ុង ១កំប៉ុង

២. ឆ្អឹងជ្រូក ឬសាច់ភ្លៅ ៥០០ក្រាម

៣. ស្លឹកខ្ទឹម ខ្ទឹមស ម្ទេសម្រេចម៉ត់

៤. ស្ករស ប៊ីចេង ម្សៅស៊ុប ទឹកត្រីអំបិល

គ្រឿងផ្សំមួយចំនួនរបស់ម្ហូបស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូក
គ្រឿងផ្សំមួយចំនួនរបស់ម្ហូបស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូក

របៀបចម្អិន៖

១. យើងត្រូវត្រៀមគ្រឿងផ្សំដូចជាហាន់គល់ស្ពៃកំប៉ុងជាចំណិតៗ ហើយដាំទឹកស្រុះវាដើម្បីកុំឲ្យវាមានជាតិប្រៃពេក។ហាន់ខ្ទឹមស ស្លឹកខ្ទឹម ម្ទេសទុកសិន បន្ទាប់មកហាន់ឆ្អឹងជំនីជ្រូកជាដុំល្មម។

២. យកខ្ទឹមសនិងឆ្អឹងជ្រូក ទៅរំលីងឲ្យឈ្ងុយសិនហើយ​ដាក់គ្រឿងទេសខាងលើដូចជាស្ករស ប៊ីចេង ម្សៅស៊ុប ទឹកត្រី អំបិល ម្រេចម៉ត់ យើងលៃលកភ្លក់រសជាតិឲ្យសមល្មម។

៣. បន្ទាប់មកយើងដាក់ទឹកចូលខ្ទះដែលយើងរំលីងឆ្អឹងជំនីជ្រូកចំនួន១លីត្រកន្លះ ហើយទុកវាឲ្យពុះសឹមដាក់គល់ស្ពៃចូល ហើយយើងបិតគម្របវាចាំដល់វាឆ្អិនរួចដាក់ខ្ទឹមសបំពងនិងស្លឹកខ្ទឹមចូលជាការស្រេច៕

ស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូក
ស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូក
ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...