Manny Pacquiao បាត់បង់តំណែងជើងឯក WBA ចំ​ពេល ​Ryan Garcia ខកខានមិនបានប្រកួតជាមួយ Yordenis Ugas​ - TrueID

Manny Pacquiao បាត់បង់តំណែងជើងឯក WBA ចំ​ពេល ​Ryan Garcia ខកខានមិនបានប្រកួតជាមួយ Yordenis Ugas​

January 31, 2021

គណៈគ្រប់គ្រងបានប្រកាសព័ត៌មានតាមអ៊ិនធឺណេត ហើយបានបញ្ជាក់ថា PacMan គឺជាម្ចាស់ជើងឯក​ក្នុងវិស្សមកាល​។

វាមានន័យថា កីឡាករតំណាងឲ្យជនជាតិហ្វីលីពីនដែលមានវ័យ ៤២ ឆ្នាំរូបនេះទំនងជានឹងត្រូវបានផ្តល់ឱកាសដើម្បី​ប្រជែង​យកខ្សែក្រវាត់ចាស់របស់គាត់ភ្លាមៗនៅពេលដែលគាត់ត្រឡប់មកកាន់សង្វៀនវិញ។

កីឡាករ MANNY PACQUIAO
កីឡាករ MANNY PACQUIAO

កីឡាកររបស់គុយបា Ugas អាយុ ៣៤ ឆ្នាំ ឥឡូវទទួលបានផលប្រយោជន៍យ៉ាងច្រើនបន្ទាប់ពីគាត់ត្រូវបាន​តែងតាំង​ជា​ម្ចាស់ជើងឯក WBA ។

កីឡាករ Yordenis Ugas 
កីឡាករ Yordenis Ugas 

ស្ថាប័ន WBA បានប្រកាសតាមសេចក្តីសម្រេចរបស់ពួកគេនៅពេលដែលម្ចាស់ជើងឯកមិនអាច​ការពារខ្សែក្រវាត់​សម្រាប់ហេតុផលវេជ្ជសាស្រ្តស្របច្បាប់ឬហេតុផលផ្សេងទៀតដែលលើសពីការគ្រប់គ្រងរបស់គាត់ ដោយគាត់​អាចមាន​ឈ្មោះជាជើងឯកក្នុងវិស្សមកាល។

កីឡាករ Pacquiao មិនបានឡើងប្រកួតទេចាប់តាំងពីរូបគេបានឈ្នះជើងឯកក្នុងពេលប្រគួតជាមួយកីឡាករ Keith Thurman កាលពីខែកក្កដាឆ្នាំ ២០១៩ ។

នេះក៏ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នេះគាត់មិនអាចធ្វើការប្រគួតវិញបានទេគឺក្នុង​ហេតុផល​ផ្សេងទៀត​ដែលហួសពីការគ្រប់គ្រងរបស់គាត់។

កីឡាករ Pacquiao ក៏បានណាត់ជាមួយកំពូលតារាឆ្នើមរបស់ស្ថាប័ន UFC កីឡាករ Conor McGregor នៅឆ្នាំនេះ​ដោយអ្នកទាំងពីរត្រូវបានផ្គូរផ្គងដោយគណៈគ្រប់គ្រងកីឡារបស់ស្ថាប័ន Paradigm Sports ។

ប៉ុន្តែបន្ទាប់ពីកីឡាករ Conor McGregor បានរងនូវការផ្ដួលឲ្យសន្លប់ដ៏គួរឱ្យភ្ញាក់ផ្អើលពីសំណាក់កីឡាករ Dustin Poirier បន្ទាប់ពីការវិលត្រឡប់របស់ខ្លួននៅស្ថាប័ន UFC ហើយនេះជាមូលហេតុដែលនាំឲ្យការប្រកួតដែលរកប្រាក់​ចំណូលខ្ពស់ត្រូវបានរំសាយចោល។

ផ្ទុយទៅវិញកីឡាករ Pacquiao នៅតែត្រូវបានផ្គូរផ្គងអោយប៉ះជាមួយកីឡាករទម្ងន់ស្រាល Ryan Garcia មានអាយុ ២២ ឆ្នាំដែលមានទម្ងន់ស្រាលជាងនិងក្មេងជាងខ្លួនរហូតទៅដល់ ២០ ឆ្នាំ។

កីឡាករ MANNY PACQUIAO និង កីឡាករ Ryan Garcia
កីឡាករ MANNY PACQUIAO និង កីឡាករ Ryan Garcia

ពួកគេនៅតែស្ថិតក្នុងការចរចាខណៈដែលការប្រគួតអាចត្រូវបានប្រកួតប្រជែងជាការតាំងពិព័រណ៍។

ប៉ុន្តែ Garcia បានឆ្លើយតបភ្លាមៗថាវានឹងក្លាយជាការប្រកួតពិតប្រាកដ ហើយគ្មានអ្វីអាចរារាំងគាត់មិនឱ្យព្យាយាម​វាយ​អោយកីឡាករ Pacquiao  ដែលជាកីឡាករដែលគាត់ចាត់ទុកថាជាវីរបុរសរបស់គាត់។

លោកបានប្រាប់ ESPN ថា “ការប្រយុទ្ធនឹងក្លាយជាការប្រយុទ្ធពិតប្រាកដ។"

កីឡាករវ័យក្មេងរូបបន្ថែមថា “មិនថាពួកគេដាក់ឈ្មោះវាថាជាការប្រគួតតាំងពិព័រណ៍ឬការប្រកួតពិតទេ ខ្ញុំនឹងព្យាយាម​ផ្តួលកីឡាករ Manny Pacquiao អោយសន្លប់។"

“ ខ្ញុំនឹងមិនឡើងសង្វៀនដើម្បីប្រើកណ្ដាប់ដៃវាយស្រាលៗនោះទេ។ ខ្ញុំនឹងវាយធ្ងន់ៗ ហើយខ្ញុំប្រាកដថាកីឡាករ Manny Pacquiao ក៏នឹងវាយដោយកណ្តាប់ដៃធ្ងន់ៗផងដែរ"៕

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...