កម្សាន្ត៖ ណែមរុំសាលាដមួយមុខនេះ វាមានលក្ខណៈសាមញ្ញងាយស្រួលធ្វើងាយស្រួលញុំាមានរសជាតិឆ្ងាញ់។ យើងអាចយកវាធ្វើជាអាហារសម្រន់ក៏បានឬអាហារញុំាលេងក៏បាន អាចធ្វើញុំានៅផ្ទះតាមវិធីខាងក្រោម៖
គ្រឿងផ្សំ៖
១. សំបកណែម ៥សន្លឹកកាត់ជា២
២. សារាយ ៥សន្លឹកកាត់ជា២
៣. ប្រហិតហតដក ប្រហិតសាច់ក្ដាមស្រុះទឹកក្ដៅឲ្យឆ្អិនសិន
៤. សាច់ជ្រូកបីជាន់ ២០០ក្រាម ឆាប្រៃផ្អែម
៥. ការ៉ុត ១ផ្លែ
៦. ត្រសក់ ៥ផ្លែ
៧. សាលាដ
៨. បន្លែ តាមចំណូលចិត្ត
របៀបធ្វើ៖
១. ដំបូងត្រូវយកបន្លែទាំងអស់ដូចជាការ៉ុតសាលាដ ត្រសក់ផ្សេងមកលាងសម្អាតឲ្យស្អាតហើយហាន់ជាសរសៃក្រាស់ៗ។ បន្ទាប់មកយកប្រហិតទាំង២ទៅស្រុះជាមួយទឹកក្ដៅប្រហែល៥នាទីស្រង់ចេញទុកឲ្យត្រជាក់ ចំពោះប្រហិតហតដក ត្រូវកាត់ជា២ឬជា៤ចំណែក។
២. ត្រៀមសម្រាប់រុំណែមដោយ ដាក់ទឹកក្នុងចានមួយទុកសម្រាប់ជ្រលក់ណែមប្រើថាស់ឬជ្រុញសម្រាប់ដាក់មូរណែមពីលើ។
៣. យកសំបកណែមនិងសារាយមកកាត់ជា២ដើម្បីឲ្យទំហំតូចជាងមុនស្រួលញុំា បន្ទាប់មកយកសំបកណែមជ្រលក់ទឹក២វិនាទី ហើយដាក់លើថាសដាក់សាលាដមុន ហើយដាក់ត្រសក់ ការ៉ុត បន្លែ សាច់ជ្រូកឆា និងប្រហិតហតដកតាមក្រោយ រុំវាឲ្យណែនល្អ។
៤. យកសារាយដាក់លើថាស ដាក់សាលាដមុន ត្រសក់ការ៉ុត បន្លែ សាច់ជ្រូកឆា និងប្រហិតហតដក រុំវាឲ្យណែនហើយផ្តិតទឹកបន្តិចនៅចុងសារាយរុំបិទវាឲ្យជិតជាការស្រេច៕
ប្រភព៖ Mothershare