ហុងកុង៖ នាពេលថ្មីៗនេះអតីតមិត្តប្រុសរបស់អតីតបេក្ខនារីបវរកញ្ញាហុងកុងJessicaLiuបានធ្វើអត្តឃាតដោយលោតពីលើអាគារមួយក្នុងសណ្ឋាគា Yau MaTei នៅក្នុងលិខិតធ្វើអត្តឃាតបន្សល់ទុកដោយអតីតសង្សារនាងគឺលោក SamCheung ។ បុរសរូបនេះ បានស្តីបន្ទោសខ្លួនឯង ចំពោះការបែកបាក់ស្នេហាជាមួយJessica Liu ថាជាកត្តាចម្បងក្នុងចំណោមកត្តាជាច្រើននៅពីក្រោយភាពតានតឹងខាងផ្លូវចិត្ត និងស្ថានភាពអារម្មណ៍ជ្រួលច្របល់រហូតដល់ថ្នាក់ធ្វើអត្តឃាត។
ប្អូនស្រីរបស់ Sam បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយហុងកុងនៅថ្ងៃទី ៣ ខែធ្នូថា នាងបានផ្ដល់ដំណឹងមរណភាពរបស់Sam ទៅឱ្យ Jessica តាមរយៈសារផ្ទាល់នៅលើInstagram ប៉ុន្តែ Jessica មិនបានឆ្លើយតបវិញទេរហូតដល់៨ ម៉ោងក្រោយមក។
ឥឡូវនេះJessica ត្រូវបានគេចោទប្រកាន់ថាជាហេតុផលនៅពីក្រោយការស្លាប់របស់ Sam ។ លើសពីនេះទៀតក៏មានលេចលឺពាក្យចចាមអារ៉ាមថា នាងនឹងត្រូវបណ្តេញចេញពីនាយកដ្ឋានព័ត៌មានកម្សាន្តរបស់ទូរទស្សន៍ TVB។ ហើយនាងក៏ត្រូវបានគេបញ្ឈប់ពីការបង្ហាញខ្លួននៅក្នុងកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា Tung Wah Charity Showឆ្នាំ ២០២០នាពេលខាងមុខនេះ ដែលជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំដែលរៀបចំឡើងដោយទូរទស្សន៍ TVB ផងដែរ។
ដើមឡើយទូរទស្សន៍ TVB មានគម្រោងចង់ឱ្យJessica បន្តអាជីពជាពិធីការិនីតាមកញ្ចក់ទូរទស្សន៍ ហើយមានកន្លែងមួយដែលត្រូវបានរក្សាទុកសម្រាប់នាងក្នុងកម្មវិធី Young and Restless ប៉ុន្តែពេលនេះវាមិនសង្ឃឹមថាអាចទៅរួចទេ៕
ប្រភព៖ Jayne Stars