មិនត្រឹមតែ Influencer ប៉ុណ្ណោះទេ ក៏ជាតារា TikTok និង Facebook ដែលទទួលបានពាន TikTok Star ផងដែរ។ ការផ្តល់ពាននេះ គឺសម្រាប់អ្នកដែលមាន Followers គាំទ្រច្រើនៗក្នុងប្រទេសកម្ពុជា ព្រោះថាគ្រប់វីដេអូរបស់គាត់ ពេលបង្ហោះម្ដងៗមានអ្នកចូលចិត្តទស្សនា និងតែងតែឱ្យបេះដូងជាច្រើនផងដែរ។
ថ្មីៗនេះ លោក Karmin FC អ៊ូហូ បានលេចមុខជា BA របស់ក្រុមហ៊ុនសម្រស់ធារ៉ាផងដែរ ដែលជាផលិតផលកំពុងពេញនិយមក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែជាអ្នកផលិតវីដេអូក្នុង TikTok ដ៏ល្បីម្នាក់ លោក Karmin FC អ៊ូហូ ក៏ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍ តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើន ដូចជា ការចូលរួមជួយកុមារកំព្រា មនុស្សចាស់ និងប្រជាជនខ្សត់ខ្សោយ៕
គិតមកដល់ពេលនេះ គណនី TikTok របស់ Karmin FC អ៊ូហូ មានអ្នកតាមដានរហូតទៅដល់ 1.4 លាននាក់ និង Like 32 M ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ រួមជាមួយ Facebook Page ដែលមានអ្នកគាំទ្រជាង 300K ។
មិនត្រឹមតែប៉ុណ្ណោះ Karmin FC អ៊ូហូ ក៏ជា Content Creator & Brand ambassador ម្នាក់តែងតែបង្កើតវីដេអូបែបកំប្លែងៗ អប់រំ ជាច្រើនហើយសន្ទុះនៃការគាំទ្រ Parady Phyrakon មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។