HyunA អាច​នឹង​​សន្លប់​ដោយ​សា​រ​ជំងឺនេះ បើទម្ងន់​របស់​នាង​នៅសល់​​ត្រឹម ៤៣គីឡូក្រាម (មាន​វីដេអូ) - TrueID

HyunA អាច​នឹង​​សន្លប់​ដោយ​សា​រ​ជំងឺនេះ បើទម្ងន់​របស់​នាង​នៅសល់​​ត្រឹម ៤៣គីឡូក្រាម (មាន​វីដេអូ)

January 29, 2021

តារាស្រីសុិចសុីវ័យ ២៨ ឆ្នាំ HyunA របស់ផលិតកម្ម P-NATION ដែលទើបតែបញ្ចេញ​បទថ្មីរបស់នាងកាល​ពីថ្មីៗ​នេះ​ ដែលមានចំណងជើងថា «I'm not cool» ត្រូវបានគេសម្ភាសន៍នៅក្នុងឆានែលយូធូបមួយ ដែលគេស្គាល់ថា​ជា​មិត្តភក្តិរួមផលិតកម្មជាមួយគ្នា (Jessie)។ 

នៅក្នុងកិច្ចសន្ទនារវាង HyunA នឹង Jessie នោះផងដែរ HyunA បានរៀបរាប់ថា ទម្ងន់របស់នាងឥលូវនេះគឺត្រឹមតែ ៤៣-៤៤ ប៉ុណ្ណោះ ហើយនាងក៏បានបន្តរទៀតថានាងត្រូវការអោយខ្លួនឯងឡើងគីឡូជាងនេះ បើមិនដូចច្នេះទេនាង​អាច​នឹងសន្លប់ដោយសារជំងឺម្យ៉ាងមានឈ្មោះថា Vasovagal syncope។ 

នាងក៏បានបញ្ជាក់ផងដែរថា រាល់ពេលដែលនាងចេញបទចម្រៀងថ្មី នាងតែងតែសម្គាល់ថានាងចាប់ផ្តើមស្រក​គីឡូ​រហូត។ HyunA ក៏បានបន្តទៀតថានាងហាក់ដូចជាមានអារម្មណ៏ថា Stress ខ្លាំងដែលធ្វើអោយនាងមានអារម្មណ៍ថា​ខ្លួនឯងមានកំហុសទៅកាន់ហ្វេនរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នាងមានគម្រោងក្នុងការទាញ​យក​គីឡូ​ត្រឹម ៤៥ អោយបាន។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

HyunA 
HyunA 
She's so adorable. ❤️❤️❤️
She's so adorable. ❤️❤️❤️
HyunA នាពេលឥលូវនេះ
HyunA នាពេលឥលូវនេះ
HyunA នឹង Jessie ក្នុងកិច្ចសម្ភាសន៍
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...