Tom Holland ធ្លាប់តែ​​ជាវីរ​បុរស​របស់ Marvel បែរ​ក្លាយ​ទៅ​ជា​ចោរ​ប្លន់ធានាគារក្នុងរឿងថ្មី Cherry (មានវីដេអូ) - TrueID

Tom Holland ធ្លាប់តែ​​ជាវីរ​បុរស​របស់ Marvel បែរ​ក្លាយ​ទៅ​ជា​ចោរ​ប្លន់ធានាគារក្នុងរឿងថ្មី Cherry (មានវីដេអូ)

January 31, 2021

បរទេស៖ ប្រិយមិត្តភាគច្រើនអ្នកប្រហែលជាស្គាល់លោក Tom Holland ហើយគឺលោកសម្ដែងជាតួអង្គ Peter Parker ឬក៏ Spider-Man នៅក្នុង Marvel Cinematic Univese ហើយធ្វើឱ្យគេយល់បានដែលបានដែលគឺ​លោកធ្វើឱ្យសៀវភៅរឿងកំប្លែងយីហោនេះមានភាពពេញនិយមជាច្រើនតទៀត។ ប៉ុន្តែមិនត្រឹមតែ Role សម្ដែងជា Super Hero ប៉ុណ្នោះទេ​ពោលគឺលោកមានសម្ថតភាពទេព្យកោសល្យសម្ដែងជាតួអង្គដែលមានចរិត​លក្ខណៈ​ផ្សេងៗជាច្រើន។

រូបលោក Tom Holland    កំពុងសម្ដែងជាតួអង្គ Spiderman (Peter Parker)
រូបលោក Tom Holland    កំពុងសម្ដែងជាតួអង្គ Spiderman (Peter Parker)

យ៉ាងណាមិញនៅក្នុងខ្សែភាពថ្មីរបស់លោកដែលដឹកនាំដោយ The Russo Brother ដែលគេស្គាល់ថាជាអ្នកដឹកនាំ​រឿងល្បីៗរបស់ Marvel Cinematic Universe គឺរឿង Cherry   ធ្វើអោយប្រិយមិត្តឃើញថាលោក Tom Hollad មានភាពខុសគ្នាឆ្ងាយពីរឿងកំពូលវីរបុរសនៃអាជីពរបស់គាត់។ ខ្សែភាពយន្ត Cherry គឺផលិតឡើងដោយផ្អែក​លើ​សៀវភៅដែលមានឈ្មោះដូចគ្នា (Cherry) ដែលនិពន្ធដោយលោក Nico Walker ដែលសរសេររៀបរាប់ពី​ជីវិត​ពិតរបស់​លោក។

រូប Poster នៃរឿង Cherry
រូប Poster នៃរឿង Cherry

គួអោយដឹងដែលថាសាច់រឿងនៃ Cherry គឺដើរដោយ លោក Tom Holland សម្ដែងជា Nico Walker ដែលជា​ទាហានជើងចាស់កងទ័ពអាយុ ២៣ ឆ្នាំដែលត្រលប់មកផ្ទះវិញដោយរងរបួសតាំងពីពេលប្រយុទ្ធ​ជាមួយនឹងការលឺ​សម្លេងរំងាននៅក្នុងក្បាលរបស់គាត់ ហើយជារឿងដែឡនិយាយពីស្នេហារបស់ Nico Walker នឹង Emily (សម្ដែងដោយ Ciara Bravo) នាងត្រលប់មកនៅក្បែរ Walker វិញពេលគាត់ត្រឡប់មកសហរដ្ឋអាមេរិក។ទោះយ៉ាងណាជីវិតរបស់ពួកគេមិនវិលត្រឡប់ទៅរកសភាពដើមវិញទេ ដូចមុនពេល Walker បានចូលបម្រើយោធា​ទេ។

រូបលោក Tom Holland និង កញ្ញា Ciara Bravo
រូបលោក Tom Holland និង កញ្ញា Ciara Bravo

តោះចង់ដឹងថា Cherry របស់លោក Tom Holland មានសភាពដូចយ៉ាងណាសូមប្រិយមិត្តទស្សនាវីដេអូ Trailer ខ្លីដូចខាងក្រោម៖

វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...