ភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ អ្នកនាង Pich Pich Shop ដែលជាម្ចាស់ហាង លក់ម៉ូតូដ៏ល្បីឈ្មោះមួយ នៅក្នុងប្រទេសកម្ពុជា។
គួររអោយដឹងផងដែរថា អ្នកនាង Pich Pich Shop ជាសហគ្រិនវ័យក្មេងមួយរូប ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើន តាមរយៈការ Live លក់ម៉ូតូ និងវីដេអូបែបអប់រំ កំប្លែងខ្លីៗផងដែរ។
ពីមួយឆ្នាំទៅមួយឆ្នាំ សន្ទុះនៃការគាំទ្រ របស់អ្នកនាង Pich Pich Shop មានការកើនឡើងគួរអោយកត់សម្គាល់ រហូតដល់បច្ចុប្បន្ន អ្នកនាង Pich Pich Shop មានសាខា ហាងលក់ម៉ូតូដល់ទៅ ៣ សាខា។
ជាក់ស្តែង នៅលើបណ្តាញសង្គមរបស់អ្នកនាង Pich Pich Shop ដូចជា TikTok មានអ្នកចុច Follow រហូតទៅដល់ 668K និងអ្នកចុចឡាច 6,6 លានឡាច ហើយ Facebook Page មានអ្នកចុច ឡាចផេក 559K និង អ្នក Follow ដល់ទៅ 1M ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ។
គួររំលឹកផងដែរ អ្នកនាង Pich Pich Shop មានឈ្មោះពិត អ្នកនាង សាយ គន្ថាណា តែងតែចូលរួមការងារសប្បុរសធម៌ជាច្រើននៅក្នុងសង្គមដូចជា ជួយឧបត្តម្ភជូនដល់ អ្នកខ្វះខាត កុមារកំព្រារ មន្ទីពេទ្យ សាលារៀន ជនពិការ វិស័យកីឡា និង ប្រជាជនដែលខ្សត់ខ្សោយ -ល-។