បរទេស៖ នៅក្នុងរដូវកាល២០២០/២១នេះខ្សែបម្រើវ័យ២៥ឆ្នាំ Adrien Rabiot បង្ហាញខ្លួនឲ្យ Juventus បានច្រើនគួរសមពោលចូលលេងបានសរុបដល់ទៅ៣៤ប្រកួត ក្នុងនោះរូបគេស៊ុតបាន៣គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន២លើកផងដែរ។
ប៉ុន្តែបើតាមគេហទំព័រ Calciomercato បានឲ្យដឹងថាក្លិបលោក Andrea Pirlo មួយនេះកំពុងតែមានគម្រោងដាក់លក់រូបគេចេញនៅរដូវក្ដៅខាងមុខនេះហើយ។ ក្នុងនោះក្លិប Manchester City របស់អង់គ្លេសក៏កំពុងតាមសម្លឹងចង់បាន Rabiot ទៅរួមក្រុមផងដែរ។
ដោយឡែកក្រៅពី Man City នៅមានក្លិបធំៗមួយចំនួនទៀតដែលកំពុងចាប់អារម្មណ៍កីឡាកររូបនេះមានដូចជា Everton, Manchester United និង Arsenal ជាដើម៕
ប្រភព៖ sportsmole