តាមគណនីហ្វេសប៊ុករបស់កញ្ញា Kim Chan Bormey ដែលគេដឹងច្បាស់ថា ជាសង្សារដ៏ស្រស់សោភា របស់ចៅប្រុសសម្តេច ហ៊ុន សែន បានធ្វើការបង្ហោះសាររៀបរាប់ និងសូមឲ្យមានការប្រុងប្រយ័ត្នចំពោះគណនីហ្វេសប៊ុកក្លែងបន្លំដែលមានឈ្មោះថា Mey Oun ។ កញ្ញាបញ្ជាក់ថា បុគ្គលនោះបានបន្លំខ្លួនធ្វើជាសង្សារលួចលាក់នឹងលោក ហ៊ុន បញ្ញាបុត្រ ហើយបានឆាតមកខ្ចីលុយម្តាយរបស់មិត្តភក្តិ លោក ហ៊ុន បញ្ញាបុត្រ ចំនួន $៥០០ ក្រោមមូលហេតុថាខ្លាច កញ្ញា គីម ច័ន្ទបូរមី ដឹងរឿងនេះ ទើបត្រូវខ្ចីគេជំនួស ពីការផ្ញើរលុយដោយផ្ទាល់ពី លោក ហ៊ុន បញ្ញាបុត្រ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី 28 មករា 2021 នេះ គណនីហ្វេសប៊ុកផ្ទាល់របស់កញ្ញា Kim Chan Bormey បានបង្ហោះសារ និងរូបភាពមួយចំនួនដែលពាក់ព័ន្ធនឹងជនឆបោកម្នាក់នោះយ៉ាងដូច្នេះថា៖
"អ្នកគ្រប់គ្នាសូមប្រយត្ន័ចំពោះការឆបោកមួយនេះ
របៀបឆបោក: គេបានបង្កើតអាខោនfakeឈ្មោះហ៊ុនបញ្ញាបុត្រឡើងមក រួចបានយកទៅaddមិត្តដែលស្គាល់ហ៊ុន បញ្ញាបុត្រ ហើយស្រាវជ្រាវរកប៉ាម៉ាក់របស់មិត្តហ៊ុនបញ្ញាបុត្រទាំងអស់ ដើម្បីផ្ញើរសារទៅពួកគាត់ថាខ្លួនជាស្រីរបស់ហ៊ុនបញ្ញាបុត្រ ហើយបានប្រាប់ទៅពួកគាត់ថាហ៊ុនបញ្ញាបុត្របានអោយមកយកលុយពីកូនអ៊ំ ចំនួន500$ ដោយហេតុថាហ៊ុនបញ្ញាបុត្រមិនហ៊ានអោយផ្ទាល់ព្រោះខ្លាចប្រពន្ធដឹង។
ដចនេះសូមអ្នកគ្រប់គ្នាជួយទាក់ទងទៅប៉ាម៉ាក់អោយបានលឿនបំផុតជៀសវាងពួកគាត់ផ្ញើរលុយអោយពួកឆបោកទាំងនេះ អ្នកទាំងអស់គ្នាកុំភ្លេចអានចំណងជើងលើរូបនីមួយៗផង"។
សូមអានរូបភាពខាងក្រោម៖