Jisoo ក្រុម BLACKPINK ត្រូវបានគេជ្រើសរើសជាតារាស្រីដែលមានមនុស្សចង់ធ្វើដំណើរកម្សាន្តជាមួយ - TrueID

Jisoo ក្រុម BLACKPINK ត្រូវបានគេជ្រើសរើសជាតារាស្រីដែលមានមនុស្សចង់ធ្វើដំណើរកម្សាន្តជាមួយ

January 30, 2021

កូរ៉េខាងត្បូង៖ នៅក្នុងការស្ទង់មតិមួយដែលត្រូវបានរៀបចំឡងដោយ "Choeaedol" សមាជិក Jisoo ក្រុម BLACKPINK ដែលជាបងស្រីគេក្នុងក្រុម ត្រូវបានគេបោះឆ្នោតឱ្យជាតារាស្រីដែលមានមនុស្សចង់ធ្វើដំណើរកំសាន្តជាមួយ។

ការស្ទង់មតិមួយនេះត្រូវបានគេធ្វើឡើងពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៧ ខែមករានេះ តាមរយៈ application មួយដែលមានឈ្មោះថា "Choeaedol" ហើយសំនួរដែលត្រូវបានគេសួរក្នុង app នោះ "តើតារាស្រីរូបណាដែលអ្នកចង់ធ្វើដំណើរកំសាន្តជាមួយជាងគេ?" ហើយលទ្ធផលសរុបពីការបោះឆ្នោតនោះគឺ 79,172។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅក្នុងចំណោមតារាស្រីទាំង 123 នាក់ នោះ Jisoo បានជាប់ចំណាត់ថ្នាក់លេខ១ ដែលលទ្ធផលរបស់នាងទទួលបាន 29, 750។ 

មិនត្រឹមតែមានរូបសម្រស់នឹងសមត្ថភាពក្នុងការរាំច្រៀងប៉ុណ្ណោះទេ Jisoo ជាសមាជិកម្នាក់ដែលមានពហុជំនាញដូចជាធ្វើ MC ឬ ក៏ជាតារាសម្តែងក៏បាន។ សព្វថ្ងៃនេះក្រៅពីការងារជាសមាជិក BLACKPINK Jisoo ក៏ជាតួស្រីម្នាក់ដែរនៅក្នុងរឿង "Snowdrops" របស់ប៉ុស្តិ៍ទូរទស្សន៍ JTBC ដែលរឿងនេះ កំពុងតែដំណើរការថត៕

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Jisoo
Jisoo
Jisoo

ប្រភព៖​ Kpopstarz

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...