Tuchel បកស្រាយរឿង Timo លេង​អត់កើតនៅ Chelsea - TrueID

Tuchel បកស្រាយរឿង Timo លេង​អត់កើតនៅ Chelsea

January 30, 2021

បរទេស៖ លោក Thomas Tuchel អ្នកចាត់ការក្លិប Chelsea បាន​និយាយ​កាលពីពេលថ្មីៗនេះថា​ មូលហេតុខ្សែប្រយុទ្ធ Timo Werner មិនសូវស៊ុតចូលច្រើននៅក្លិបលោក ដោយសារតែគេអត់ទាន់មានទំនុកចិត្តនឹងខ្លួនឯង​ច្បាស់លាស់។

Timo Werner
Timo Werner

លោក Tuchel បាន​និយាយថា​៖" Timo គេ​អត់សូវសប្បាយចិត្តនឹងខ្លួនឯងទេនៅពេលនេះ ដោយសារតែអត់សូវស៊ុតចូល។ អញ្ចឹងហើយបានជាការប្រកួតកាលពីថ្ងៃពុធ កន្លងទៅនេះខ្ញុំមិនដាក់ឲ្យគេលេង។ យ៉ាងណាស់គេមានការព្រួយបារម្ភពីសមត្ថភាពរហូតមក អ៊ីចឹងហើយបានជាគេជាកីឡាករដ៏អស្ចារ្យមួយរូប "។

លោកបានបន្តថា​៖" អ៊ីចឹងរឿងទាំងអស់ហ្នឹង ដោយសារតែគេមិនទុកចិត្តនឹងសមត្ថភាពខ្លួនឯង។ ហើយខ្ញុំសូមនិយាយថា​ នេះជាការងាររបស់ខ្ញុំហើយ ខ្ញុំ​នឹង​ធ្វើឲ្យគេជឿជាក់លើខ្លួនឯងវិញ ដើម្បីបន្តបំពេញបន្ថែម កន្លែងដែលគេខ្វះខាត​ទៀត "។

លោក Tuchel
លោក Tuchel

គួរបញ្ជាក់ផងដែរថា​ Timo បាន​មកលេងឲ្យ Chelsea តាំងពីដើម​រដូវកាលឆ្នាំ២០២០/២១នេះមក ដោយចូលរួមលេង​បាន ២៨ប្រកួត និង​រកគ្រាប់បាល់បាន ៩គ្រាប់៕

ប្រភព៖​ Daily Mail

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...