រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប៉ុន្មានដួងនេះមើលទៅស្ងប់ស្ងាត់មិនសូវបង្អូត ខ្ទរខ្ទារអ្វីទេ តែកុំទៅមើលពីទ្រព្យសម្បត្តិវិញគឺថាមិនណយទេ។ ដូចពាក្យគេនិយាយថា មឹះៗកេះឆ្នាំងបាយធ្លុះ។ ជាក់ស្តែង បើយើងក្រឡេកមើលឲ្យបានច្បាស់នោះយើងនឹងដឹងថា តារាល្បីឈ្មោះទាំងនេះ មានទាំងលុយ ទាំងទ្រព្យអចលវត្ថុមិនតិចទេ។
គួរបញ្ជាក់ថា តារាប្រុសស្រីខាងក្រោមទាំងនេះត្រូវបានមហាជនភាគច្រើនដឹងរួចមកហើយថា ពួកគេពិតជាមានទ្រព្យធនមិនគួរឲ្យជឿ។
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖
១. កំពូលតារាច្រៀង លោកព្រាប សុវត្ថិ
ដូចដឹងស្រាប់ហើយថា ជាមួយនឹងភាពល្បីល្បាយជាង ១ទសវត្សនេះបានធ្វើឲ្យលោកបានទទួលកម្រៃមិនតិច ព្រមជាមួយនឹងការជោគជ័យក្នុងការរកស៊ី។ ទន្ទឹមនឹងនេះលោកត្រូវបានគេដឹងថា មានដីជាច្រើនកន្លែង មិនថាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តទេព្រមគ្នានេះ លោកក៏មានហាងក្នុងកណ្តាប់ដៃក៏ច្រើនដែរ។ តែមើលទៅលោកហាក់បីដូចជា មិនខ្វល់ខ្វាយបង្អួតវាទៅមហាជនអ្វីឡើយ។
២.តារាចម្រៀងយុវវ័យលោក ខេមរៈសេរីមន្ត
ពិតណាស់ សម្រាប់លោក ខេមរៈ សេរីមន្តក៏មើលទៅធម្មតាដែរជាមួយនឹងផ្ទះវីឡាដ៏ស្កឹមស្កៃ ព្រមជាមួយនឹងដីជាច្រើនកន្លែងទាំងក្នុងទីក្រុងនិងតាមខេត្ត។ ថ្មីៗនេះ បានដឹងរួចមកហើយថា ភរិយាលោកទើបនឹងទិញឡានម៉ាកថ្មី Rolls Royce តម្លៃរាប់ស៊ិបម៉ឺនឲ្យលោក។ នេះបង្ហាញថា ប្រសិនបើភរិយាលោកមិនបានឲ្យកាដូនេះទេលោកក៏ធ្វើដូចជាធម្មតា មើលទៅហាក់បីដូចជាគ្មានទ្រព្យអ្វីធំដំឡើយ។
៣.តារាចម្រៀងសម័យ អ្នកនាងខាត់ សុខីម
ជាមួយនឹងភាពល្បីរន្ទឺ ពីវោហាសព្ទ សមត្ថភាពរបស់រូបនាង តារាស្រីរូបនេះក៏ត្រូវបានអ្នកគាំទ្រដឹងដែរថា មានមុខរបរធំៗដូចជា ម្ចាស់ហាងលក់គ្រឿងសម្អាតសម្រាប់ផ្ទៃមុខជាដើម មានដីធ្លីស្ទើរគ្រប់ទីកន្លែងនៅភ្នំប្រសិទ្ធនិងមានក្រុមតន្ត្រីបុរាណធំមួយថែមទៀត។
៤.ពិធីករអ្នកនាង គង់សុជាតិ
ពិតណាស់ អ្នកនាង គង់ សុជាតិ ជាសិល្បការិនីម្នាក់ដែលជោគជ័យខ្លាំងក្នុងវិថីសិល្បៈ ក្នុងពេលបច្ចុប្បន្ននេះ រូបអ្នកនាងជាពិធីការិនីដែលកំពុងមានប្រជាប្រិយភាពខ្លាំងដែលតែងតែឃើញវត្តមានក្នុងកម្មវិធីធំៗ។ ជាមួយគ្នានេះអ្នកនាងក៏ជាម្ចាស់ហាងសាឡនធំមួយកន្លែងដែលមានឈ្មោះថា Socheat BeautySalon& School៕