ចិន៖ គេហទំព័រ Sina បានរាយការណ៍ថា កាលពីល្ងាចថ្ងៃទី ៦ ខែធ្នូនេះ តារាសម្តែងស្រី Liu Yifei បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយដែលផ្សព្វផ្សាយយីហោគ្រឿងអលង្ការ ប្រ៊េនលំដាប់កំពូលមួយ កំពុងទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ពីអ្នកបណ្តាញសារព័ត៌មាន ក៏ដូចជាមហាជនទាំងពួង។
ជាក់ស្តែង នេះគឺជាការបង្ហាញខ្លួនលើកដំបូងបំផុត ក្នុងប្រទេសចិន ដែលតារាសម្តែងស្រីតួអង្គ សៀវ ឡុងនី រូបនេះបានត្រលប់មកវិញ បន្ទាប់ពីបានទៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ ក្នុងការថតខ្សែភាគយន្តរឿង «Mulan»។
យ៉ាងណាមិញ រូបភាពនៅក្នុងព្រឹត្តិការណ៍នេះ របស់នាងបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានស្រកទម្ងន់ដោយបានជោគជ័យ ព្រោះគេបានសង្កេតឃើញថា Liu Yifei ផ្លាស់ប្តូរទាំងស្រុង ដែលនាងមើលទៅ មានរាងតូចជាងមុន និងសម្រស់ស្រស់ស្អាតកាន់តែទ្វេដង។
លើសពីនេះទៀតសោត ជាមួយរ៉ូបវែងអន្លាយ អូសដី ពណ៌ប្រផេះ ដែលរំលេចជាមួយ ការឌិនអង្កាំពណ៌មាស លាយទឹកប្រាក់ ពិតជាសាមសម នឹងស្បែក សម៉ងខៃរលោង របស់នាង ថែមទាំងបំពាក់គ្រឿងអលង្ការទៀតផងនោះ បានធ្វើឲ្យតារាស្រី វ័យ៣៣ឆ្នាំរូបនេះ ដូចជាព្រះនាងក្នុងព្រេងនិទានពិតៗតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖