ឆ្នាំ​ ២០២៣​ នេះ​ ចែម៉ុច ហៅ «Vichara Love» ទទួលបានការគាំទ្ររហូតក្លាយជា Influencer​ ដ៏មានប្រជាប្រិយភាពក្នុងបណ្តាញសង្គម - TrueID

ឆ្នាំ​ ២០២៣​ នេះ​ ចែម៉ុច ហៅ «Vichara Love» ទទួលបានការគាំទ្ររហូតក្លាយជា Influencer​ ដ៏មានប្រជាប្រិយភាពក្នុងបណ្តាញសង្គម

July 7, 2023

ភ្នំពេញ៖ ចែម៉ុច ហៅ Vichara Love មានឈ្មោះពិតថា សៅ វិជ្ជរ៉ា បច្ចុប្បន្នកំពុងផ្ទុះការគាំទ្រខ្លាំង រហូតអាចក្លាយជាតារា Influencer ដ៏មានប្រជាប្រិយភាព ក្នុងប្រទេសកម្ពុជា។ ដូចឃើញស្រាប់ ចែម៉ុច ហៅ Vichara Love មិនត្រឹមតែជាអ្នកជំនួញអនឡាញ ដ៏ឆ្នើមប៉ុណ្ណោះទេ ថែមទាំងអាចក្តោបបានតំណែងជាតារា Influencer ផ្សព្វផ្សាយឲ្យផលិតផល និងប្រេនចំណីអាហារល្បីនានា ថែមទៀតផង។

ទើបតែប្រឡូកនៅក្នុងវិស័យ ជាអ្នកផលិតមាតិកាតាមបណ្តេញសង្គម ដែលមានតិកតុកឈ្មោះ Vichara Love (@jmoch13) និងហ្វេសប៊ុក Vichara Love ទទួលបានការគាំទ្រសឹងមិនគួរឲ្យជឿ។

ចែម៉ុច ហៅ Vichara Love និយាយថា «ដំបូងឡើយគ្រាន់តែផលិតវីដេអូ សម្រាប់បង្ហោះទុកមើលខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែស្រាប់តែរាល់វីដេអូទទួលបានការគាំទ្រ ពីសំណាក់អ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំ បន្តផលិតមាតិកាវីដេអូថ្មីៗ ដែលមានប្រយោជន៍ដល់សង្គម»។

ជាក់ស្តែង គិតមកទល់ពេលនេះ សម្រាប់គណនីតិកតុក Vichara Love មានអ្នកតាមដាន (Follower) រហូតទៅដល់ ៤៤៧K និងឡាច ២១.២M Likes ដែលជាចំនួនមួយដ៏ច្រើនលើសលប់។ ចំណែកឯហ្វេសប៊ុកវិញ មានអ្នកតាមដាន រហូតដល់ ៣៣.៩K។

សូមបញ្ជាក់ថា មាតិកាដែល ចែម៉ុច ហៅ Vichara Love ផ្ទុះការគាំទ្រខ្លាំងនោះ គឺមាតិការទាក់ទងនឹង របៀបធ្វើម្ហូបសុខភាព, Food Review, និងសកម្មភាពគ្រួសារប្រចាំថ្ងៃ ដែលមានអ្នកចូលទស្សនារហូតដល់ ១.៤M ក៏មាន។ មិនត្រឹមតែពូកែខាងលក់ឡាញ និងជាអ្នកផលិតនូវមាតិកា នៅលើបណ្តាញសង្គមដ៏ឆ្នើមប៉ុណ្ណោះទេ ចែម៉ុច ហៅ Vichara Love ជាមនុស្សដែលមានសន្តានចិត្តល្អ ពោលគឺចែករំលែកក្តីស្រឡាញ់ តាមរយៈអំណោយ ឬក៏ថវិកា ជូនដល់កុមារកំព្រា ស្ត្រីមេម៉ាយ មនុស្សចាស់ជរា និងមន្ទីរពេទ្យជាដើម៕

ផលិតករស្រីវ័យក្មេង ចែម៉ុច ហៅ Vichara Love បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ដើមហេតុដែលធ្វើឲ្យរូបនាង ចាប់ផ្តើមអាជីពជាអ្នកផលិតមាតិកាវីដេអូ លើបណ្តាញសង្គម ដោយសារតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយក៏ជាក្តីស្រមៃចង់ក្លាយនខ្លួនជាតារា Influencer ចែករំលែកនូវចំណេះដឹង បទពិសោធន៍ ទាក់ទងនឹង របៀបធ្វើម្ហូបអាហារសុខភាព មាតាទារក និង តិចនិកធ្វើឲ្យគ្រួសារមានសុភមង្គល។

null

null

null

null

null

null

 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...