លោក Solskjaer ចង់ឱ្យកីឡាករម្នាក់ត្រឡប់មកក្លិបវិញនៅរដូវកាលក្រោយ - TrueID

លោក Solskjaer ចង់ឱ្យកីឡាករម្នាក់ត្រឡប់មកក្លិបវិញនៅរដូវកាលក្រោយ

March 18, 2021

អង់គ្លេស:៖ លោកគ្រូបង្វឹកសញ្ជាតិន័រវេសរបស់ក្រុមបិសាចក្រហម Manchester United​ ចង់ឧ្យកីឡាករម្នាក់ត្រឡប់មកចូលរួមជាមួយក្លិប Man Utd​ វិញនៅរដូវកាលក្រោយ។ កីឡាករម្នាក់នោះគឺ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Diago Dalot ដែលបច្ចុប្បន្នកំពុងលេងឧ្យក្លិបនៅប្រទេសអុីតាលី AC Milan​

កីឡាករ​ Diogo Dalot កាលលេងនៅក្រុមបីសាចក្រហម
កីឡាករ​ Diogo Dalot កាលលេងនៅក្រុមបីសាចក្រហម
កីឡាករ​ Diogo Dalot កាលលេងនៅក្រុមបីសាចក្រហម
កីឡាករ​ Diogo Dalot កាលលេងនៅក្រុមបីសាចក្រហម

កីឡាករវ័យ២១ឆ្នាំរូបនេះរីករាយចំពោះការលេងរបស់ខ្លួននៅក្រុម AC Milan​​ ជាមួយនឹងលក្ខខណ្ឌខ្ចីជើងពីក្រុមបិសាចក្រហម ក៏ប៉ុន្តែអ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហមមិនគិតអំពីការអនុញ្ញាតឧ្យគាត់ចាកចេញជាអចិន្ត្រៃយ៍នោះទេ។​ ទន្ទឹមគ្នានេះដែរ អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយថាលោកកំពុងទន្ទឹងរង់ចាំស្វាគមន៍លោក Diogo Dalot ត្រឡប់មកវិញបន្ទាប់ពីខ្ចីជើងរយៈពេលមួយរដូវកាលនៅឯក្លិប AC Milan ។

កីឡាករ​ Diogo Dalot
កីឡាករ​ Diogo Dalot
កីឡាករ​ Diogo Dalot
កីឡាករ​ Diogo Dalot

ខ្សែការពាររូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហមដោយបានផ្ទេរពីទីក្រុម Porto ក្នុងឆ្នាំ ២០១៨ ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ១៩ លានផោន (២៤ លានដុល្លារ) តែមិនបានលេងទៀងទាត់នៅទឹកដី Old Traffor​d​ ទេដោយសារតែបញ្ហារបួស។​ ក្លិបAC Milan​ ក៏បានខ្ចីកីឡាកររូបនេះមកកាន់ទឺកដីអុីតាលី​។ ​កីឡាករ​ Dalot បានរីករាយនឹងការលេងទៀងទាត់ជាមួយក្រុម AC Milan ដែលនាំឱ្យមានការរំពឹងទុកថា ក្លិប ​AC Milan អាចនឹងទិញគាត់នៅចុងបញ្ចប់នៃរដូវកាលុះ

ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...