ស្នេហា Toey និង Alek ឈានដល់ផ្លូវបំបែកមែន ប៉ុន្តែ Alek នៅតែធ្វើរឿងមួយសម្រាប់ Toey ក្នុងថ្ងៃខួបកំណើត - TrueID

ស្នេហា Toey និង Alek ឈានដល់ផ្លូវបំបែកមែន ប៉ុន្តែ Alek នៅតែធ្វើរឿងមួយសម្រាប់ Toey ក្នុងថ្ងៃខួបកំណើត

January 30, 2021

ថៃ៖ បន្ទាប់ពីគូស្នេហ៍តារាថៃល្បីឈ្មោះ Alek Teeradetch និង Toey Jarinporn បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមស្អិតរមួតធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសម្តែងនូវអារម្មណ៍ខកចិត្ត និងសោកស្តាយចំពោះតារាប្រុសស្រីទាំងពីររូបនេះខ្លាំងមែនទែន។

តួយ៉ាង ថ្វីបើស្នេហារវាង Alek និង Toey បានដើរដល់ទីបញ្ចប់ក៏ពិតមែន ប៉ុន្តែឃើញថាអ្នកទាំងពីរនៅតែបន្តរាប់អានជាមិត្តភក្តិល្អនឹងគ្នាដដែល។មិនតែប៉ុណ្ណោះ រាល់ពេលដែល Toey បង្ហោះរូបភាព និងវីដេអូនៅលើបណ្តាញសង្គមម្តងៗឃើញAlek ចូលចុចបេះដូងព្រមទាំងបាន Comment លេងជាមួយ Toey ញឹកញាប់តែម្តង។

ជាក់ស្តែងកាលពីម្សិលមិញនេះគឺជាថ្ងៃខួបកំណើតរបស់ Toey ក្នុងវ័យ ៣១ ឆ្នាំឃើញថាមានមិត្តភក្តិ និងអ្នកគាំទ្របានសរសេរនូវពាក្យជូនពរជាច្រើនទៅកាន់នាង។ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោក Alek ក៏បានបង្ហោះ Storyភ្ជាប់ជាមួយរូបថតរបស់ Toey និងបានសរសេរពាក្យពេចន៍ជូនពរToey ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Alek Teeradetch
Alek Teeradetch
Toey Jarinporn
Toey Jarinporn
Alek Teeradetch និង Toey Jarinporn
Alek Teeradetch និង Toey Jarinporn
នេះជា Story ដែល Alek បង្ហោះជូនពរ Toey ក្នុងថ្ងៃខួបកំណើត
នេះជា Story ដែល Alek បង្ហោះជូនពរ Toey ក្នុងថ្ងៃខួបកំណើត
Toey បានសរសេរពាក្យអរគុណទៅកាន់ Alek 
Toey បានសរសេរពាក្យអរគុណទៅកាន់ Alek 
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...