អង់គ្លេស៖ ខ្សែការពារ Antonio Rudiger របស់ក្លិបតោខៀវ Chelsea បានពន្យល់ពីមូលហេតុដែលខ្សែប្រយុទ្ធ Timo Werner និងខ្សែបម្រើ Kai Havertz លេងមិនសូវបានល្អក្រោយផ្ទេរមកកាន់ទឹកដី Stamford Bridge ។
កីឡាករសញ្ជាតិអាល្លឺម៉ង់ទាំងពីររូបនេះបានមកចូលរួមជាមួយ Chelsea កាលពីរដូវក្ដៅឆ្នាំមុនដោយ Werner ផ្ទេរមកពីក្លិប RB Leipzig ហើយ Havertz ផ្ទេរមកពីក្លិប Bayer Leverkusen ប៉ុន្តែពួកគេទាំងពីរនាក់សុទ្ធតែមិនបានបង្ហាញទម្រង់លេងលេចធ្លោដូចកាលនៅក្លិបចាស់នោះឡើយ ជាក់ស្ដែង Timo Werner ខកខានឱកាសរកគ្រាប់បាល់តាំងពីខែវិច្ឆិកាឆ្នាំមុនមកម៉្លេះ។
យ៉ាងណាមិញ មិត្តរួមក្រុមសញ្ជាតិអាល្លឺម៉ង់គឺ Antonio Rudiger បាននិយាយថា Werner និង Havertz គ្រាន់តែមិនទាន់សម្របខ្លួននឹងការប្រកួតក្នុងក្របខណ្ឌ Premier League ហើយលក្ខខណ្ឌអាកាសធាតុព្រមទាំងអ្វីជុំវិញខ្លួនវាមើលទៅថ្មីគ្រប់យ៉ាង។
Rudiger បានថ្លែងប្រាប់ Sky Germany ដែលបានបកប្រែដោយ Metro ថា៖
អ្នកគាំទ្ររបស់ Chelsea សុទ្ធតែសង្ឃឹមថា Timo Werner និង Kai Havertz អាចសម្របខ្លួននឹងជីវិតថ្មីលើទឹកដីទីក្រុងឡុងដ៍ ស្របពេលក្លិបបានតែងតាំងលោកគ្រូបង្វឹកថ្មី Thomaa Tuchel ៕
ប្រភព៖ caughtoffside