ច្បាស់ណាស់ ប្រិយមិត្តប្រាកដជាស្គាល់ក្រុមចម្រៀងនារីតំណាងអោយប្រទេសកូរ៉េខាងត្បូង Girls' Generation ឬក៏អាចហៅម្យ៉ាងទៀតបានថា SNSD នោះ។ អស់ពេលជាងមួយទសវត្សរ៍ហើយ ដែលបទ Hoot បានចេញជាផ្លូវការ ហើយនៅក្នុងថ្ងៃនេះផងដែរ ក៏មានចំនួនអ្នកចូលទស្សនារហូតដល់ ៥០លាននាក់ ដោយកាលនោះពួកគេមានសមាជិក ៩នាក់នៅឡើយ។
បទ Hoot របស់ SNSD ស្ថិតនៅក្នុងអាល់ប៊ុមតូចទី៣ ដែលចេញជាផ្លូវការនៅថ្ងៃទី ២៧ តុលាឆ្នាំ ២០១០។ បទ Hoot នេះផងដែរសមាជិករបស់ SNSD តម្រូវអោយតុបតែងខ្លួនបែបចារនារី ជាពិសេសសូម្បីតែក្បាច់រាំក៏មានជារបៀបក្បាច់បាញ់កាំភ្លើង និងធ្នូរផងដែរ។ សម្លៀកបំពាក់របស់ SNSD ក្នុងបទនេះហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែវាពិតជាគួរអោយសរសើរដែលក្រុម SNSD នៅតែមើលទៅស្អាតដដែល។
ទោះបីជាបទនេះចេញអស់រយៈពេលជាងមួយទសវត្សរ៍ក៏ដោយ ក៏ហ្វេនរបស់ SNSD (Sone) នៅតែស្រលាញ់ចូលចិត្តបទនេះខ្លាំងដូចដើម។ គួរបញ្ជាក់ផងដែរបទ Hoot ត្រូវបានចូលរួមសម្តែងពីបុរសសង្ហា Choi Siwon ក្រុម Super Junior ផងដែរ ដោយលោកដើរតួជាអ្នកស៊ើបអង្កេត។
សូមទស្សនាវីដេអូខាងក្រោម៖