មិនមែន​ Salah ទេ តែជាម្នាក់នេះ ដែលលោកគ្រូ Klopp គិតថាជាកីឡាករល្អបំផុតដែលលោកធ្លាប់បង្វឹក - TrueID

មិនមែន​ Salah ទេ តែជាម្នាក់នេះ ដែលលោកគ្រូ Klopp គិតថាជាកីឡាករល្អបំផុតដែលលោកធ្លាប់បង្វឹក

March 18, 2021

អង់គ្លេស៖ លោកគ្រូបង្វឹក Jurgen Klopp របស់ក្លិបហង្សក្រហម Liverpool បានបង្ហើបថា ខ្សែប្រយុទ្ធ Robert Lewandowski នៃក្លិប Bayern Munich គឺជាកីឡាករដែលល្អបំផុតនិងពិសេសបំផុតតាមដែលលោកគ្រូធ្លាប់បង្វឹក។

  លោកគ្រូបង្វឹក Jurgen Klopp
  លោកគ្រូបង្វឹក Jurgen Klopp
  ខ្សែប្រយុទ្ធ Robert Lewandowski
  ខ្សែប្រយុទ្ធ Robert Lewandowski

Lewandowski ធ្លាប់លេងឲ្យក្លិប Borussia Dortmund ដោយកាលឆ្នាំ២០១០ លោកគ្រូ Klopp ក៏ស្នាក់នៅទីនោះក្នុងនាមជាគ្រូបង្វឹកផងដែរទើបសម្ពន្ធភាពអតីតគ្រូ-សិស្ស មួយនេះពិតជាពិសេសព្រោះកាលពីពេលថ្មីៗទៅនេះ Lewandowski ធ្លាប់បង្ហើបថាគេបានភ្នាល់គ្នាជាមួយ Klopp ទៀតផង។

  លោកគ្រូបង្វឹក Jurgen Klopp និង   ខ្សែប្រយុទ្ធ Robert Lewandowski
  លោកគ្រូបង្វឹក Jurgen Klopp និង  ខ្សែប្រយុទ្ធ Robert Lewandowski

លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះធ្លាប់ដឹកនាំឲ្យ Dortmund ឈ្នះពាន Bundesliga ខណៈដែលនៅ Liverpool លោកគ្រូក៏បានដឹកនាំឲ្យក្រុមឈ្នះពាន Premier League,Champions League ផងដែរប៉ុន្តែក្នុងអាជីពជាគ្រូបង្វឹកកន្លងមក លោកគ្រូគិតថាគ្មានកីឡាករណាពិសេសដូច Robert Lewandowski នោះឡើយ។

  លោកគ្រូបង្វឹក Jurgen Klopp និង  ខ្សែប្រយុទ្ធ Robert Lewandowski
  លោកគ្រូបង្វឹក Jurgen Klopp និង ខ្សែប្រយុទ្ធ Robert Lewandowski

លោកគ្រូបានថ្លែងប្រាប់សារព័ត៌មាន Bild ថា៖

លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp

គួរបញ្ជាក់ផងដែរថាកាល លោកគ្រូ Klopp ជួប  Lewandowski ដំបូងគឺគេមានអាយុត្រឹមតែ២១ឆ្នាំប៉ុណ្ណោះដោយចំណាយពេល៤រដូវកាលជាមួយគ្នា ស្របពេល Borussia Dortmund លើកពាន Bundesliga និង DFB-Pokal កាលរដូវកាល ២០១១-២០១២ ហើយក៏ធ្លាប់បានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រពាន Champions League នៅរដូវកាលបន្ទាប់ប៉ុន្តែត្រូវចាញ់ក្រោមថ្វីជើងក្លិប Bayern Munich ផងដែរ៕

លោកគ្រូបង្វឹក Jurgen Klopp លើកពាន Bundesliga 
លោកគ្រូបង្វឹក Jurgen Klopp លើកពាន Bundesliga 

ប្រភព៖​ goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...