ហុងកុង៖ ចាប់តាំងពីការលែងលះរបស់នាងនៅឆ្នាំ២០១៨ KoniLui បានផ្តោតលើអាជីពរបស់នាងយ៉ាងខ្លាំងស្របពេលដែលនាងត្រូវចិញ្ចឹមកូនប្រុសអាយុ៧ ឆ្នាំរបស់នាង។ បើទោះបី Koni នៅតែមានការងារជាប់លាប់ក្នុងការថតរឿងកំប្លែងបែបស្នេហា“Home Love: Lo and Behold” ក៏អ្នកម្តាយមេម៉ាយរូបនេះបានសារភាពថាប្រាក់ចំណូលរបស់នាងត្រូវបានកាត់បន្ថយចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។
Koni បាននិយាយថា“យើងមានការងារធ្វើតិចជាងមុន។ យើងធ្លាប់ញ៉ាំអាហារពេលល្ងាចនិងការជួបជុំប្រចាំឆ្នាំប៉ុន្តែអ្វីៗទាំងអស់ត្រូវបានលុបចោលឥឡូវនេះ។” “ទាំងនេះទាក់ទងទៅនឹងជំងឺរាតត្បាតដែលវាក៏បានជះឥទ្ធិពលដល់ប្រាក់ចំណូលរបស់ខ្ញុំកាពិតខ្ញុំមិនធ្លាប់បានគណនាវាទេព្រោះជាធម្មតាខ្ញុំប្រគល់ឱ្យម្តាយរបស់ខ្ញុំទុកដាក់ចាត់ចែង។ខ្ញុំខ្លាចក្នុងការគិតពីវាពីព្រោះវាពិតជានឹងផ្តល់សម្ពាធដល់ខ្ញុំ”។ តារាស្រីវ័យអាយុ ៣៨ ឆ្នាំរូបនេះសង្ឃឹមថាជំងឺរាតត្បាតនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះហើយអនុញ្ញាតឱ្យសំណាងរបស់មនុស្សគ្រប់គ្នាវិលត្រឡប់មកវិញ។
យ៉ាងណាមិញ ជាមួយនឹងពេលវេលាទំនេរកាន់តែច្រើននៅក្នុងដៃរបស់នាងKoni ក៏មានពេលវេលាច្រើនដើម្បីផ្សារភ្ជាប់ជាមួយកូនប្រុសរបស់នាង Anton ។ “ខ្ញុំបានបង្រៀនគាត់ជារៀងរាល់យប់។ខ្ញុំក៏បានជួលគ្រូម្នាក់មកបង្រៀនកូនប្រុសខ្ញុំដល់ផ្ទះផងដែរដើម្បីឲ្យប្រាកដថាវាមានសុវត្ថិភាពប៉ុន្តែក៏ថ្លៃណាស់ដែរ។ ដែលនេះគឺជាហេតុដែលខ្ញុំត្រូវប្រឹងប្រែងរកប្រាក់។
នៅពេលនាងនៅកន្លែងធ្វើការឪពុកម្តាយរបស់Koni ជាអ្នកមើលថែAnton ។ “នៅពេលខ្ញុំមិននៅផ្ទះកូនប្រុសរបស់ខ្ញុំដឹងថាគាត់អាចលេងរូបនិងមើលរឿងតុក្កតាប៉ុណ្ណោះបន្ទាប់ពីបញ្ចប់ការងារដែលគ្រូបានដាក់ឲ្យទាំងអស់”។ នៅពេលដែលAnton បានប្រាប់នាងឱ្យត្រលប់មកផ្ទះវិញយឺតដើម្បីឱ្យគាត់មានពេលច្រើនដើម្បីមើលទូរទស្សន៍Koni សរសើរគាត់ថាជាក្មេងប្រុសល្អ៕
ប្រភព៖ Jayne Stars