ភ្នំពេញ៖ កាលពីថ្មីៗនេះបទចម្រៀង «សាឡាត់» របស់តារាស្រីសុិចសុី អាណារ៉ូស ដែលទស្សនិកជននៅក្នុងប្រទេសកម្ពុជាជាច្រើននាក់ កំពុងទន្ទឹងរង់ចាំបានចេញជាវីដេអូផ្លូវការហើយ ចំណែកគុណភាពវិញគឺពិតជាល្អដូចពាក្យគេនិយាយពិតមែន។
ដោយឡែក វីដេអូ MV «សាឡាត់» របស់តារាចម្រៀងរូបនេះ បានចេញកាលពីម្សិលមិញ ដោយលើកនេះ អ្នកគាំទ្រពិតជាទទួលបានអារម្មណ៍ប្លែកខុសពីពេលកន្លងមក ដោយសារតែលើកនេះកញ្ញាតុបតែងខ្លួនជាទេពធីតាសាលាដរាំផងច្រៀងផងពិតជាអស្ចារ្យណាស់ ចំណែកគុណភាពបទចម្រៀងវិញក៏ល្អ ពីរោះរណ្តំចិត្តតែម្តង មិនខុសពីបទដែលនាងឧស្សាហ៍Cover «My Heart Will Go On» ដែលត្រូវហ្វេនៗ សរសើរនាពេលកន្លងមកប៉ុន្មាននោះទេ។
ក្រោយពីបានទស្សនាក៏ដូចជាស្តាប់បទចម្រៀងមួយនេះរួចហើយ ហ្វេនភាគច្រើនក៏សរសើរនូវស្នាដៃនិង ទេពកោលស្យរបស់កញ្ញា អាណារ៉ូសដែលអាចច្រៀងពីរោះបានដូច្នេះផងដែរ៕
សូមចូលទស្សនារូបភាពនិង មើលនូវវីដេអូចម្រៀងខាងក្រោមផងដែរ៖