ល្អហួស! កីឡាការនីកូនកាត់កម្ពុជា-អាមេរិក សុវណ្ណារី ផ្តួលគូប្រកួតត្រឹមទឹកទីពីរក្នុងព្រឹត្តិការណ៍ One Championship (មានវីដេអូ) - TrueID

ល្អហួស! កីឡាការនីកូនកាត់កម្ពុជា-អាមេរិក សុវណ្ណារី ផ្តួលគូប្រកួតត្រឹមទឹកទីពីរក្នុងព្រឹត្តិការណ៍ One Championship (មានវីដេអូ)

January 30, 2021

កម្ពុជា៖ នៅក្នុងការប្រកួតយប់មិញនេះនៃព្រឹត្តិការណ៍វាយដាក់ទ្រុង One Championship ដែលធ្វើឡើងនៅសិង្ហបុរី គឺ កីឡាការនីកូនកាត់កម្ពុជា-អាមេរិក អែម សុវណ្ណារី បានសាងភាពភ្ញាក់ផ្អើលដោយបានយកឈ្នះកីឡាការនីកូរ៉េ Choi Jeong Yun ដោយអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទី២។

ជាការពិតណាស់ នៅក្នុងទឹកទី១ គឺ សុវណ្ណារី បានព្យាយាមដាក់សម្ពាធទៅលើ Jeong Yun មែនទែនជាពិសេសចង់កាច់ផ្តួលដើម្បីសង្កត់ពីលើ ប៉ុន្តែពុំទាន់បានសម្រេចដោយសារ Jeong Yun មានវិធីដើម្បីរើបម្រាស់ទាន់ពេលវេលា។ លុះចូលដល់ទឹកទី២ សុវណ្ណារី មានឱកាសដើម្បីនៅពីលើកីឡាការនីកូរ៉េដែលមើលទៅកំពុងតែថមថយកម្លាំង ហើយ សុវណ្ណារី ក៏បានសំពងទៅលើ Jeong Yun តែម្តង ដែលធ្វើឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី២ ហើយផ្តល់ជ័យជម្នះដល់កីឡាការនីកម្ពុជាយើង៕

វិដេអូប្រកួតកីឡាការនី អែម សុវណ្ណារី ទល់នឹង Choi Jeong Yun
កីឡាការនី អែម សុវណ្ណារី
កីឡាការនី អែម សុវណ្ណារី

ប្រភព៖​ One Championship

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...