កូរ៉េខាងត្បូង៖ Jessi ដែលជាតារាចម្រៀងក៏ដូចជាតារាផ្នែកខាង RAP ស្រីដែលមានសញ្ជាតិជាជនជាតិ អាមេរិក-កូរ៉េ នោះបានសារភាពតាមត្រង់ៗថានាងពិតជាចូលចិត្តអត្តចារិកនិងភាពសង្ហាររបស់ Jungkook សមាជិកកូនពៅរបស់ក្រុមបុរស BTS។
ដោយនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា «Showterview with Jessi» ដែល Jessi ខ្លួននាងផ្ទាល់ជាពិធីការិនីស្រាប់នោះ នាងក៏ត្រូវបានអ្នកគាំទ្រម្នាក់សួរសំនួរមកកាន់នាងថា "តើតារារូបណាដែលខ្លួនពេញចិត្ត?" ដោយនៅក្នុងវគ្គនោះគឺជាវគ្គសួរសំណួរពីកាន់សំណាក់អ្នកគាំទ្រ។ បន្ទាប់ពីបានឮសំណួរដូច្នេះហើយ Jessi ហាក់ដូចជាមានអារម្មណ៍ថាអៀនខ្មាសនៅក្នុងការឆ្លើយតប ប៉ុន្តែនាងនៅតែនិយាយថានាងពេញចិត្តសមាជិកមួយរូបនៅក្នុងក្រុម BTS ដោយនាងមិនទាន់បញ្ជាក់ថាសមាជិកមួយណាទេ ដោយ Jessi បានបញ្ជាក់ថាគេជាមនុស្សម្នាក់ដែលមានភាពឡូយឆាយ ស័ក្តិសមជាសុភាពបុរសណាស់។ មិនយូរប៉ុន្មាន Jessi ក៏បានទម្លាយប្រាប់អ្នកគាំទ្រថាម្នាក់នោះគឺជា Jungkook ដែលជាសមាជិកកូនពៅរបស់ BTS។
ក្នុងនោះផងដែរ Jessi ក៏បានបន្តទៀតថានាងធ្លាប់ធ្វើការជាមួយក្រុម BTS ដោយកាលនោះ Jungkook ហាក់បីដូចជានៅកូនក្មេងនៅឡើយ ប៉ុន្តែឥលូវគេប្រែប្រួលច្រើនណាស់៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖