អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp ជឿជាក់ថាក្រុមតោខៀវ Chelsea គឺជាក្រុមដែលមានប្រជាប្រិយភាពជាងគេក្នុងការឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ។ លោក Klopp ជឿជាក់ថាក្រុមនៅទីក្រុងឡុងដ៍មួយនេះ ជាក្រុមមានមការគំរាមកំហែងដ៏ធំបំផុតដល់ក្រុមរបស់ក្រុមលោកផងដែរ។
យ៉ាងណាមិញ លោក Jurgen Klopp បានប្រាប់អ្នកយកព័ត៌មានថា "ប្រសិនបើខ្ញុំមើលការប្រកួតពេលនោះខ្ញុំឃើញ ថា Tottenham ពិតជាធ្វើបានល្អណាស់។ សម្រាប់ខ្ញុំនាពេលបច្ចុប្បន្ននេះមើលទៅ Chelsea ពិតជាធ្វើបានល្អណាស់។ ពួកគេលេងបានល្អ នឹងមានកីឡាករឆ្នើមៗជាច្រើន ឥលូវពួកគេមានភាពជឿជាក់ នឹងឱកាសមិនគួរឱ្យជឿក្នុងការផ្លាស់ប្តូរក្រុមពីមួយប្រកួតទៅមួយប្រកួតទៀត៕ "
ប្រភព៖ Goal