គន្លឹះ​សាមញ្ញ ៦យ៉ាងនេះ​ ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់​ យ៉ាង​មាន​ប្រសិទ្ធ​ភាព​ - TrueID

គន្លឹះ​សាមញ្ញ ៦យ៉ាងនេះ​ ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់​ យ៉ាង​មាន​ប្រសិទ្ធ​ភាព​

December 6, 2020

ការថែរក្សាសក់ឱ្យមានសុខភាពល្អ និងភ្លឺរលោង វាមិនមែនជាការងាយស្រួលនោះទេ ដូច្នេះហើយទើប​មនុស្ស​ភាគ​ច្រើន ជាពិសេសស្ត្រី កំពុងតែជួបបញ្ហានៃការជ្រុះសក់។ ការជ្រុះសក់អាចបណ្តាលមកពីហ្សែន, ភាពចាស់, ជំងឺ, ភាពតានតឹង ឬរបបអាហារមិនគ្រប់គ្រាន់។
ដូច្នេះតើអ្នកត្រូវធ្វើតំហែទាំសក់ក្បាលរបស់អ្នក ដោយរបៀបណាដើម្បីកាត់បន្ថយការជ្រុះ?

. កាត់បន្ថយការលេងម៉ូតសក់

ការលេងម៉ូតសក់ជាញឹកញាប់នឹងធ្វើអោយសក់ជ្រុះ និងខូច ព្រោះការផ្លុំសម្ងួតសក់ការប្រើឧបករណ៍កៀបត្រង់ ឬរួញ នឹងធ្វើឱ្យសក់របស់អ្នកខូច។ ដូច្នេះអ្នកគួរតែផ្លាស់ប្តូរនូវរបៀប​ឬវិធីទាំងនេះចេញ ដោយជ្រើសរើសការសម្ងួតសក់ ឬអ៊ុតរួញតាមបែបធម្មជាតិជំនួសវិញ។ មួយវិញទៀតការផ្លាស់ប្តូរពណ៌សក់ច្រើនពេកក៏នាំឱ្យជ្រុះសក់ដែរបើសិនជា​អាច​អ្នក​មិនគួរផ្លាស់ប្តូរវាញញឹកពេកទេ គួរតែរក្សាចន្លោះអោយបានពី ៦-៨ សប្តាហ៍ក្នុងការ​ផ្លាស់ប្តូរម្តងទៀត។

២. កក់សក់ជាប្រចាំ

កក់សក់ឱ្យបានទៀងទាត់ជាមួយសាប៊ូ ដើម្បីកំចាត់នូវភាពកខ្វក់ និងធ្វើឱ្យសក់ឬស្បែកក្បាលរបស់អ្នកស្អាត ព្រមទាំង​ការពារការឆ្លងមេរោគដែលអាចនាំឱ្យជ្រុះសក់។

. កាត់បន្ថយការចងសក់

តើអ្នកគិតថាការចង់សក់លើកឡើងគឺជារឿងដែលត្រឹមត្រូវឬ? វាមិនមែនជារឿងល្អដែលគួរធ្វើទេព្រោះការចង់សក់ ឬការធ្វើអោយសក់របស់អ្នកតឹងអាចនាំឱ្យមានការជ្រុះសក់។ មួយវិញទៀតកៅស៊ូដែលអ្នកប្រើដើម្បីចង់នោះ​ក៏រួម​ចំណែក​ក្នុងការធ្វើអោយអ្នកបាត់បង់សក់ផងដែរដូច្នេះអ្នកគួរតែទំលាក់សក់អោយបានញឹកញាប់។

. ជៀសវាងការសិតសក់នៅពេលសើម

បន្ទាប់ពីងូតទឹករួច ចូរកុំជូតសក់របស់អ្នកខ្លាំងៗពេក ព្រោះនឹងនាំឱ្យមានសរសៃសក់ជ្រុះកាន់តែច្រើន។ត្រដោះសក់​ដែលជំពាក់ចេញ ដោយការប្រើម្រាមដៃរបស់អ្នក ជាជាងការយកក្រាស់មកសិត។​  ការធ្វើបែបនេះ គឺដើម្បីធ្វើអោយ​សក់​របស់អ្នកលូតលាស់បានល្អ។

. របបអាហារ

ត្រូវប្រាកដថាអ្នកពិតជាបានទទួលបរិមាណវីតាមីន និងសារធាតុចិញ្ចឹមត្រឹមត្រូវក្នុងរបបអាហារប្រចាំថ្ងៃដែលរួមបញ្ចូល​នូវ​ជាតិដែក ប្រូតេអ៊ីន វីតាមីន B, C និង D, អាស៊ីតខ្លាញ់អូមេហ្គា៣ និងស័ង្កសី។

. ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់

ការធ្វើអោយរាងកាយសំបូរទៅដោយជាតិទឹកក៏ជាវិធីក្នុងការកាត់បន្ថយការជ្រុះសក់ផងដែរ។ ដូច្នេះអ្នកគួរតែផឹកទឹក​យ៉ាង​ហោចណាស់អោយបាន១០-១២ កែវក្នុងមួយថ្ងៃ៕

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...