ក្រោយបញ្ចប់ការថតរឿងភាគដំបូង បវរកញ្ញាហុងកុង Kayan Choi រឹតតែស្រឡាញ់អាជីពជាតារាសម្ដែង - TrueID

ក្រោយបញ្ចប់ការថតរឿងភាគដំបូង បវរកញ្ញាហុងកុង Kayan Choi រឹតតែស្រឡាញ់អាជីពជាតារាសម្ដែង

December 29, 2020

ហុងកុង៖ បវរកញ្ញាហុងកុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៩ នាង Kayan Choi  ទើបតែបានបញ្ចប់ការថតរឿងភាគទូរទស្សន៍ចំនួន ៣ រួមមានរឿង Flying Tiger 3,  Barrack O’Karma 2  និងរឿង AI Rhapsody ។ នៅពេលនិយាយអំពីការធ្វើការជាមួយតារាជើងចាស់ Joe Ma និង Bosco Wong ក្នុងរឿង Flying Tiger 3 នាង Kayan បានរំលឹកដោយរំភើបថា “ ខ្ញុំពិតជាភ័យណាស់។ បេះដូងខ្ញុំមិនអាចឈប់លោតលឿនបានទេ។ សំណាងណាស់ដែលពួកគេដឹងពីវិធីធ្វើឱ្យការថប់បារម្ភរបស់ខ្ញុំត្រឡប់មកស្ងប់មកវិញបាន” ។

តើ Kayan បានសម្ដែងខុសច្រើនលើកច្រើនសារនៅពេលថតរឿងភាគដំបូងរបស់នាងដែរឬទេ? នាងឆ្លើយថា “ ខ្ញុំមិនអីទេ។ ខ្ញុំបានទន្ទេញបារ៉ូលជាងមួយរយដង។ ជាសំណាងល្អខ្ញុំមិនបានសម្ដែងខុសច្រើនទេ។ "

Kayan បន្ថែមថាក្នុងរឿង Flying Tiger 3 ក៏ជារឿងភាគដែលទាក់ទាញចិត្តនាងឲ្យលង់ស្រឡាញ់នឹងការសម្ដែងផងដែរ។

Kayan Choi
Kayan Choi

នៅពេលស្នើសុំឱ្យពិពណ៌នាអំពីបទពិសោធន៍របស់នាងដែលធ្វើការជាមួយនឹងតារាសម្តែងជើងចាស់ Kayan បាននិយាយថា “ Joe Ma ពិតជាឆ្លាតវៃហើយកំប្លែង។ ខ្ញុំធ្លាប់បានគិតថាគាត់ជាមនុស្សប្រុសដែលមិនចេះលេងសើចម្នាក់ប៉ុន្តែតាមពិតគាត់ជាបុរសដែលកំប្លែងម្នាក់សម្រាប់ជីវិតឯកជនរបស់គាត់។ គាត់ពិតអស្ចារ្យណាស់ នៅពេលគាត់បានកំពុងលេងសើចក្នុងនាទីជាមួយគ្នានោះសកម្មភាពគាត់នឹងត្រលប់មកវិញធម្មតាភ្លាមៗ ហើយនិយាយចូលតួរបស់គាត់ដោយគ្មានកំហុស៕

សូមទស្សនារូបភាពខាងក្រោម៖

Kayan Choi
Kayan Choi
Kayan Choi
Kayan Choi
Kayan Choi
Kayan Choi
Kayan Choi
Kayan Choi
Kayan Choi
Kayan Choi
Kayan Choi
Kayan Choi

ប្រភព៖ Jayne Stars

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...