មិនធម្មតា! បទចម្រៀង Cover របស់់ Eliza « គូកម្ម » មានអ្នកទស្សនារហូតដល់១៥លានដង (មានវីដេអូ) - TrueID

មិនធម្មតា! បទចម្រៀង Cover របស់់ Eliza « គូកម្ម » មានអ្នកទស្សនារហូតដល់១៥លានដង (មានវីដេអូ)

January 30, 2021

ភ្នំពេញ៖ តារាចម្រៀងប្រុសរូបរាងសង្ហា លោក ថេណា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង Original Song តែងតែនិពន្ធនូវបទចម្រៀងថ្មីៗ ជាស្នាដៃរបស់ខ្លួនផ្ទាល់ ដែលបទចម្រៀងនីមួយៗ សុទ្ធតែទទួលបាននូវការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ពិសេសគឺមិត្តៗយុវវ័យ នៅលើបណ្ដាញសង្គមម្ដងៗ។

យ៉ាងណាមិញ កាលពីខែមេសា ឆ្មាំ២០២០ លោកក៏បានបញ្ចេញចម្រៀងថ្មី ដែលជាស្នាដៃនិពន្ធរបស់ខ្លួនមួយបទទៀតហើយ ​មានចំណងជើងថា « គូកម្ម » ច្រៀងដោយលោកថេណានិង លោកសូលី ផេង ដែលឆក់បានការចាប់អារម្មណ៍​យ៉ាងខ្លាំង ពីទស្សនិកជន ពិសេសអ្នកមានស្នេហា។ ជាក់ស្តែងមានកញ្ញាម្នាក់ឈ្មោះ Eliza បានធ្វើការច្រៀង Cover បទ «គូរកម្ម» របស់លោកថេណា ជាមួយការច្រៀងតុងបែបមនុស្សស្រីម្ដង​។

រូបភាព Eliza
រូបភាព Eliza

គួរបញ្ចាក់ផងដែរថា បទចម្រៀងដែលកញ្ញា Eliza បាន Cover ពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលរយៈពេលតែ៩ខែ មានអ្នកទស្សនាក្នុងយូធូបរហូតដល់ ១៥លានដង ដែលមានចំនួនច្រើនជាងម្ចាស់ដើមលោកថេណាទៅទៀត ដែលក្នុងឆាណែលរបស់លោក ថេណា ផ្ទាល់មានអ្នកទស្សនាត្រឹមតែ៩លានដង។

ជាមួយគ្នានេះដែរ ក្រោយពីបានធ្វើការស្តាប់ការបកស្រាយចម្រៀង Cover របស់កញ្ញា​ Eliza បានឱ្យចាក់ដោតអារម្មណ៍យ៉ាងខ្លាំងដល់ឲ្យអ្នកស្តាប់ជាច្រើនសរសើរដល់កញ្ញាគ្រប់គ្នា ដែលពិតជាពូកែក្នុងការបញ្ចេញសម្លេងផ្អែមទន់ភ្លន់មានមន្តស្នេហ៍មិនចាញ់ម្ចាស់ដើមទេ៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព Eliza
រូបភាព Eliza
រូបភាព Eliza
រូបភាព Eliza
រូបភាព Eliza
រូបភាព Eliza
Tena - គូកម្ម ft Suly pheng [ Cover ] By Eliza
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...