អឺរ៉ុប៖ បេក្ខភាពប្រធានក្លិប Barcelona ថ្មី លោក Joan Laporta បានលើកឡើងថា ក្លិប Paris Saint Germain អាចចុះហត្ថលេខានាំយក Lionel Messi ទៅរួមក្រុមបានប្រសិនបើពួកគេនៅតែហ៊ានបន្តបំពានលើច្បាប់តុល្យភាពហិរញ្ញវត្ថុ ហៅកាត់ថា Financial Fair Play rules។
ជាការពិតណាស់ លោក Laporta បានសន្យានឹងអ្នកគាំទ្រ Barcelona ថា ប្រសិនបើលោកជាប់ឆ្នោត គឺនឹងត្រូវធ្វើយ៉ាងណារក្សា Messi ឲ្យបាន ពោល រូបគេនឹងមិនចាកចេញឡើយ ខណៈពេលដែលកុងត្រាកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើនឹងអស់សុពលភាពនៅក្នុងដំណាច់រដូវកាលនេះ។ ក្លិបធំៗដូចជា Manchester City និង PSG គឺ ជាក្រុមត្រូវបានគេគិតថាមានលទ្ធភាពខ្ពស់ ដែលអាចអន្ទងចិត្ត Messi ទៅចូលរួមជាមួយពួកគេបាន។
នៅពេលថ្មីៗនេះលោក Laporta ក៏បានបង្ហាញពីការរិះគន់ទៅលើនាយកប្រតិបត្តិ PSG លោក Leonardo ដែលលោកបាននិយាយជាសាធារណៈថា Messi គឺ ស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លិបចង់បាន។ នេះជាមូលហេតុដែលលោក Laporta មិនសប្បាយចិត្តចំពោះការនិយាយជាសារធារណៈបែបនេះ ដោយបង្ហាញពីការមិនគោរពចំពោះកីឡាករ និង ក្លិប។
លោក Laporta បាននិយាយថា៖
ប្រភព៖ goal